ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ចំណាយ​ប្រាក់ប្រមាណ​3​លាន​ដុល្លារ​សាងសង់​ឧទ្យាន​ដ៍​ធំ​នៅមណ្ឌលគិរី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទឹកប្រាក់​ប្រមាណ​៣ លាន​ដុល្លារ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​សាងសង់​សួនឧទ្យាន​ដ៏​ធំ និង

រាជធានី​ភ្នំពេញ ៖ ទឹកប្រាក់​ប្រមាណ​៣ លាន​ដុល្លារ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​សាងសង់​សួនឧទ្យាន​ដ៏​ធំ និង​ដំបូង​គេ​លើ​ទឹកដី​ខេត្តមណ្ឌលគិរី ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​អភិវឌ្ឍន៍​ដី​បរិវេណ​អតីត​ព្រ​លាន​យន្តហោះ​ទំហំ​ជាង​២០​ហិ​កតា ។ ទីតាំង​នេះ​ស្ថិត​នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ដែល​ត្រូវ​បាន​ទុក​ចោល​អស់​ជា​ច្រើន​ឆ្នាំ ឲ្យ​ក្លាយទៅជា​កន្លែង​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ភ្ញៀវ​ទេសចរ ហើយ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ក្នុង​អំឡុង​ខែវិច្ឆិកា ខាង​មុខ​នេះ ។

លោក យស់ ឆោម​ណា​រ៉ា​ឌី អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ត្រូវ​រក​ដាំ​ដើមឈើ និង​រុក្ខជាតិ​សំខាន់​ៗ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ធនធានធម្មជាតិ​របស់​ខេត្ត ឲ្យ​សម​ស្រប​នឹង​អាកាសធាតុ ជា​ពិសេស​ទាក់ទង​នឹង​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្ន​ង និង​អត្តសញ្ញាណ​ជាតិ ដើម្បី​រៀបចំ​ដាំ​នៅ​លើ​សួន​សែន​មនោ​រម្យ ចំ​កណ្តាល​ក្រុង​សែន​មនោ​ម្យ ។ សួន​នេះ​ជា​កាដូ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ជនរួមជាតិ​ទាំងអស់ ជា​ពិសេស ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ។

លោក​បាន​បន្ត​ថា ការ​រៀបចំ​សួនឧទ្យាន​បែប Classic ដោយ​មាន​ក្រាល​ថ្ម​ក្រា​នី​ត ប្រព័ន្ធ​លូ​រំដោះ​ទឹក កាក​សំណល់ ស្ថាបនា​ផ្លូវ​ព័ទ្ធ​ជុំវិញ ដាក់​បង្គោល​ភ្លើង​បំភ្លឺ កន្លែង​ក្មេង​លេង កន្លែង​ហាត់ប្រាណ កន្លែង​តាំងពិព័រណ៍ មណ្ឌលកីឡា លំហែ​ពហុមុខ​ងារ កន្លែង​វិនិយោគ និង​បង្គន់​អនាម័យ​សាធារណៈ ។

លោក​បញ្ជាក់​ថា ៖« ការ​រៀបចំ​លម្អ​សួនឧទ្យាន​នេះ ដោយ​មាន​ដាំ​ស្មៅ​ស្លាបទា ដាំ​ដើមឈើ ផ្កា និង​រុក្ខជាតិ​សំខាន់​ៗ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ធនធានធម្មជាតិ​របស់​ខេត្ត ឲ្យ​សម​ស្រប​នឹង​អាកាសធាតុ ។ លើស​ពី​នេះ​ទៀត ក៏​បង្ហាញ​ពី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្ន​ង និង​អត្តសញ្ញាណ​ជាតិ​ផង​ដែរ ។

អភិបាលរង​ខេត្តមណ្ឌលគិរី លោក ប៉េង សម្បត្តិ បាន​ជំរុញ​ដល់​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​វិស័យ​ឯកជន ត្រូវ​រៀបចំ​ផែនការ​ថវិកា​ប្រចាំឆ្នាំ​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សួនឧទ្យាន​សែន​មនោ​រម្យ ឲ្យ​ក្លាយជា​សួនឧទ្យាន​ដ៏​ស្រស់​ស្អាត និង​ធំ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ស្រប​ទៅ​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៕