ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ចង់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជា​លើក​ទី​៦

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​លំដាប់​កំពូល Cristiano Ronaldo មាន​បំណង​ចង់​ចូល​ប្រកួត​ផ្តាច់ព្រ័ត្រ Champions League លើក​ទី​៦ នា​ពេល​ខាង​មុខ

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​លំដាប់​កំពូល Cristiano Ronaldo មាន​បំណង​ចង់​ចូល​ប្រកួត​ផ្តាច់ព្រ័ត្រ Champions League លើក​ទី​៦ នា​ពេល​ខាង​មុខ ។

Ronaldo ទើបតែ​ជួយ Real Madrid ឈ្នះ Getafe ក្នុង​ការ​ប្រកួត La Liga ជាមួយនឹង​លទ្ធផល ២-១ ដោយ Ronaldo ផ្ទាល់​ទាត់​ចូល​ទី​ក្នុង​នាទី​៨៥ ។ រូបគេ​គឺជា​កីឡាករ​ដែល​ទាត់​ប​ញ្ជូ​ល​ទី​ច្រើន​ជាងគេ​នៅ Real Madrid ចំនួន​៤១២​គ្រាប់ ក្នុង​ការ​ប្រកួត​៤០២​ដង ។ Ronaldo មាន​ជំនឿ​ទុកចិត្ត​ថា នឹង​អាច​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជា​លើក​ទី​៦ ។

Ronaldo បាន​ប្រាប់​ទៅ Sunday Express ថា ៖ “​ខ្ញុំ​មិនមែន​ឈ្នះ​ដោយសារ​តែ​ភាព​ចៃដន្យ​នោះ​ទេ នា​ពេល​កន្លង​មក ។ ខ្ញុំ​នឹង​កាន់តែ​ខិតខំ​ហ្វឹកហាត់​ឲ្យ​កាន់តែ​ល្អ​ឡើង​ៗ នៅ​ថ្ងៃ​ខាង​មុខ ។ ខ្ញុំ​ពិតជា​មាន​គោលបំណង​យ៉ាង​មុតមាំ ។​”

គួរ​បញ្ជាក់​ថា Ronaldo ធ្លាប់​ជា​កីឡាករ​លំដាប់​ទី​មួយ​ក្នុង Champions League ចំនួន​៦​ដង និង​ធ្លាប់​បាន​ស្បែកជើង​មាស​ចំនួន​៤​ដង ៕