ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mike Ashley ប្រកាស​លក់​ក្លឹ​ប​បាល់ទាត់ Newcastle ឲ្យ​បាន​មុន​ថ្ងៃ​ណូអែល

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Straits Times បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​លុយ​វាល់​លាន Mike Ashley បាន​ប្រកាស​លក់​ក្លឹ​ប Newcastle United ជា​ផ្លូវការ​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ណូអែល​ខាង​មុខ

តាម​ប្រភព​ព័ត៌មាន Straits Times បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​លុយ​វាល់​លាន Mike Ashley បាន​ប្រកាស​លក់​ក្លឹ​ប Newcastle United ជា​ផ្លូវការ​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ណូអែល​ខាង​មុខ ។

លោក​គឺជា​ម្ចាស់​ភាគហ៊ុន​ទាំងស្រុង​នៅ Newcastle ដែល​បាន​ទិញ​ពី St James’ Park កាលពី​ឆ្នាំ​២០០៧ ។ លោក​បាន​ចំណាយ​ប្រាក់​១៣៤​លាន​ផោន ក្នុង​ការ​ទិញ​ពី​ម្ចាស់​ដើម ។ ក្រោយ​ពី​កាន់កាប់​អស់​រយៈពេល​១០​ឆ្នាំ​មក លោក​ចង់​ប្រមូល​យក​ប្រាក់​វិញ ។

គេ​នៅ​មិន​ទាន់​ដឹង​ថា នរណា​នឹង​ក្លាយជា​ម្ចាស់​របស់​ក្លឹ​ប​នេះ​បន្ទាប់​នោះ​ទេ ។

គួរ​បញ្ជាក់​ថា មហាសេដ្ឋី​រូប​នេះ ជា​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស នៅ​លំដាប់​ទី​១៥ ដែល​មាន​ទ្រព្យសម្បតិ្ត​ជិត​២​ប៊ី​លាន​ផោន ។ លោក​ជា​ម្ចាស់​នៅ​ក្រុមហ៊ុន Sports Direct International plc និង​ក្លឹ​ប Newcastle ហើយ​ព្រមទាំង​មាន​ភាគហ៊ុន​៩%​នៅ​ក្លឹ​ប Rangers ប្រទេស​ស្កុ​ត ៕