ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ បង្កើត​មូលនិធិ​សមធម៌​សម្រាប់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រាប់បែក​គីមី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ១៨ ខែតុលា​នេះ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​មូលនិធិ​សមធម៌ ដើម្បី​ព្យាបាល​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​គ្រាប់បែក​គីមី…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ១៨ ខែតុលា​នេះ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​មូលនិធិ​សមធម៌ ដើម្បី​ព្យាបាល​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​គ្រាប់បែក​គីមី ទម្លាក់​ដោយ​សហរដ្ឋអាមេរិក​អំឡុង​ទស្ស​វត្ស​ឆ្នាំ ១៩៧០ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​កំ​បូល​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ នេះ​ថា​ កម្មវិធី​សមធម៌​នេះ​បង្កើត​ឡើង តាម​សំណូមពរ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉​ម ប៊ុ​ន​ហេង​ ​ដែល​ថ្មី​ៗ​នេះ​បាន​ចុះ​ទៅ​ខេត្តស្វាយរៀង ទីកន្លែង​ដែល​គ្រាប់បែក​គីមី​ទម្លាក់​ដោយ​អា​មេ​រិ​ក​ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ មិន​មែន​​តែ​ឃុំ​មួយ​នោះ​ទេ ។​

សម្តេច​នាយ​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​អាវុធ​គីមី​នោះ គឺ​មានកូន​កើតមក​ខ្លះ​ក្បាល​ធំ ខ្លះ​ភ្នែក​លៀន ហើយ​សាមីខ្លួន​មាន​រមាស់​ដូច​កើត​ឃ្លង់​ផង​ដែរ​។​ ​សម្តេច​​ក៏​ចោទ​ជា​សំនួរ​ជា​ថ្មី​ថា​ តើ​សហរដ្ឋអាមេរិក​មាន​ដែល​គិត​ពី​សិទ្ធិ​មនុស្ស​ទេ? ពេល​ដែល​ពួក​គេ​កេះកៃ​កាំភ្លើង​ទម្លាក់​គ្រាប់បែក​រាប់​តោន​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​នោះ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​៖ រាជរដ្ឋាភិបាល «បង្កើត​តំបន់​ព្យាបាល​ដាក់​ប្រជាពលរដ្ឋ​តំបន់​នោះ​ចូល​ក្នុង​សេវាកម្ម​វិធី​សមធម៌ សម្រាប់​ព្យាបាល​ឥត​គិតថ្លៃ​តាម​មន្ទីរពេទ្យ​រដ្ឋ​»៕