ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី ​៖ អ្នក​វិនិយោគិន​សិង្ហ​បុរី​ជាប់​ចំណាត់ថ្នាក់​ទី​៥ នៅ​កម្ពុជា​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan នៅ​ក្នុង

​រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan នៅ​ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​បង្ហាញ​ការ​យល់​ឃើញ​អំពី​ការ​រីក​លូតលាស់​នៃ​សំណង់​អគារ​ជា​ច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ដែល​ជា​ជោគជ័យ​កម្ពុជា​ក្នុង​ការ​ស្តារ ​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឡើង​វិញ​។

លោក Vivian Balakrishnan បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​ចំពោះ​មិត្តភាព​ និង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ពេល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា​ នៅ​វិមាន​សន្តិភាព ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី​បាន​បន្ត​ថា សព្វ​ថ្ងៃនេះ​មាន​អ្នក​វិនិយោគិន​សិង្ហ​បុរី​ជា​ច្រើន​បាន​មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ដែល​ធ្វើ​អោយ​សិង្ហ​បុរី​ជាប់​ចំណាត់ថ្នាក់​ទី​៥ ។ អ្នក​វិនិយោគិន​សិង្ហ​បុរី មាន​សុទិដ្ឋិ​និយម​យ៉ាង​ខ្លាំង​ជាមួយនឹង​សុខ​សន្តិភាព​ និង​ស្ថេ​រ​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​កា​អភិវឌ្ឍ​ និង​ការ​រីក​លូតលាស់​នូវ​សេដ្ឋកិច្ច​កម្ពុជា ​ដែល​មាន​កំណើន​ជាង​៧% ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ​។​

លោក Vivian Balakrishnan បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ដែល​បាន​ទទួល​ស្វាគមន៍​លោក​យ៉ាង​កក់ក្តៅ ដោយ​ក្នុង​នោះ​លោក​បានឃើញ​អំពី​ការ​រីក​លូតលាស់​នៃ​សំណង់​អគារ​ជា​ច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ដែល​ជា​ជោគជ័យ​កម្ពុជា​ក្នុង​ការ​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឡើង​វិញ​។

ដំណើរ​ទស្សនកិច្ច​របស់ លោក Vivian Balakrishnan គឺ​បាន​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព ​និង​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ល្អ​ប្រសើរ​ជាមួយ​កម្ពុជា​នោះ​។ សិង្ហ​បុរី​គ្មាន​បញ្ហា​អ្វី​ជាមួយ​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ​ គឺ​ទំនាក់​​ទំនង​មិត្តភាព ​និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​រលូន និង​មាន​ភាព​ងាយស្រួល​ខ្លាំង​ឡើង​ប្រកបដោយ​សក្តានុពល​លើ​គ្រប់​វិស័យ​រួម​ទាំង​វិស័យ​ទេសចរណ៍ វិស័យ​វប្បធម៌ និង​ក្នុង​ក្រប​ខណ្ឌ​​អាស៊ាន​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ​ដែរ ប្រទេស​យើង​ទាំង​ពីរ​ខិតខំ​ពង្រឹងគុណភាព​ និង​កិត្យានុភាព​អាស៊ាន​ឱ្យ​បាន​រឹង​មាំ​ជាមួយនឹង​ការ​ធ្វើ​ទំនើប​កម្ម​អាស៊ាន​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ត​ទាំងអស់​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី ហើយ​សម្តេច​ត​ក៏​បាន​បង្ហាញ​នូវ​មោទនភាព​រវាង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ
​កម្ពុជា​-​សិង្ហ​បុរី ដែល​មាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​យូរយារ​មក​ហើយ​ពុំដែល​មាន​បញ្ហា​ទេ​។ ផ្ទុយ​ទៅ​វិញ​ គឺ​ប្រទេស​យើង​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​នៅ​គ្រប់មុខ​ព្រួញ​ជា​ច្រើន ។ សម្តេច​តេ​ជោ ក៏​បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​សិង្ហ​បុរី​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ​ដែរ ​គឺ​កម្ពុជា​ក៏​បាន​ទទួល​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ច​ផ្តួចផ្តើម​នេះ ពិសេស​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​៕