ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រ៉ឺ​ម៉ក​ម៉ូតូបុក​រថយន្ត​តាក់ស៊ី​បត់​ឆ្លងផ្លូវ​ទៅ​យក​ម៉ូយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​តាក់ស៊ី​បត់​ស្តាំ​ទៅ​យក​ភ្ញៀវ​នៅ​ជិត​វិមាន​ឯករាជ្យ ស្រាប់តែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​បើក​លឿន​ចាប់​ហ្វ្រាំង​អត់​ទាន់​ក៏​ជ្រុល​ទៅ​ប៉ះ​ចំ​ក្បាល​រថយន្ត​ខូចខាត​បន្តិចបន្តួច​ធ្វើ​ឲ្យ​មានការ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​តាក់ស៊ី​បត់​ស្តាំ​ទៅ​យក​ភ្ញៀវ​នៅ​ជិត​វិមាន​ឯករាជ្យ ស្រាប់តែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​បើក​លឿន​ចាប់​ហ្វ្រាំង​អត់​ទាន់​ក៏​ជ្រុល​ទៅ​ប៉ះ​ចំ​ក្បាល​រថយន្ត​ខូចខាត​បន្តិចបន្តួច​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​ខាងត្បូង​ប្រមាណ​ជា​២០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២N-០១២១ ជា​រថយន្ត​តាក់ស៊ី បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​កើតហេតុ បាន​ស៊ី​ញ៉ូ​បត់​ស្តាំ​ដើម្បី​ឈប់​ចាំ​យក​ភ្ញៀវ ខណៈ​ពេល​កំពុង​តែ​ស៊ី​ញ៉ូ​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ធ្វើ​ដំណើរ​ស្រប​ទិស​ដៅ​គ្នា បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​ប៉ះ​ចំ​ក្បាល​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​កំ​ពឹត​ក្បាល​រថយន្ត​ផ្នែក​ខាងស្តាំ​បន្តិច ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង​ជជែក​យក​ត្រូវ​រៀងខ្លួន ។

បើ​តាម​សម្តី​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ចោទ​ថា ខាង​រថយន្ត​ស៊ី​ញ៉ូ​ហើយ​បត់​យក​តែ​ម្តង ធ្វើ​ឲ្យ​គាត់​ចាប់​ហ្វ្រាំង​ស្ទើរតែ​មិន​ទាន់ រួច​ចុះ​មក​ពី​រថយន្ត​ចោទ​ថា​គាត់​បុក​រថយន្ត​របស់​គេ បាន​ទាមទារ​សំណង​ចំនួន​២០​ដុល្លារ ។

ឬ​ឯ​អ្នក​បើករថយន្ត​ហា​យ​ឡេ​ន​ឌ័​រវិ​ញ​បាន​និយាយ​ថា មក​ពី​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ស្រវឹងស្រា​ហើយ​បើក​លឿន​មក​ដល់​ជិត​កៀក ហើយ​បាន​ចាប់​ហ្វ្រាំង​ចង់​ចាប់ ក៏​ចាប់​មិន​ស៊ី​ដែរ បាន​បើក​រ៉ឺ​ម៉ក​បុក​រថយន្ត​គាត់ ហើយ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៀត ទើប​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​សម្របសម្រួល ដោយ​ខាង​រ៉ឺ​ម៉ក​ម៉ូតូ​បាន​សុំ​ទោស​ទៅ​ខាង​ម្ចាស់​រថយន្ត ដើម្បី​បញ្ចប់រឿង​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ៕