ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ការ​តម្លើង​ប្រាក់​ឈ្នួល​ត្រូវ​គិត​អំពី​ការ​ទ្រាំទ្រ​បាន​នៃ​អ្នក​វិនិយោគ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​បងប្អូន​កម្មករ​យល់​ឲ្យ​ច្បាស់​ថា

រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​បងប្អូន​កម្មករ​យល់​ឲ្យ​ច្បាស់​ថា មាន​តែ​សន្តិភាព​ទេ​ ដែល​អាច​ឲ្យ​មានការ​អភិវឌ្ឍន៍ ជា​ពិសេស​ដើម្បី​ទាក់ទាញ​អ្នក​វិនិ យោគ​បន្ត​វិនិយោគ​នៅ​កម្ពុជា គឺ​ចាំបាច់​ត្រូវ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​លើ​បញ្ហា​នៃ​ការ​តម្លើង​ប្រាក់ខែ​អប្ប​ប​មារ​សម្រាប់​កម្មករ កម្មការិនី​នៅ​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ ។​

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​កំ​បូល នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ​កម្ពុជា​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ការ​តម្លើង​ហួស​ពី​សមត្ថភាព​អ្នក​វិនិយោគ ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ដែល​ប្រកួតប្រជែង​ជាមួយ​កម្ពុជា​អាច​ទាញ​អ្នក​វិនិយោគ​ទៅ​សង់រោង​ចក្រ​នៅ​ប្រទេស​គេ ដែល​​ប្រទេស​ទាំងនោះ​មាន​ដូច​ជា​ប្រទេស​ឡាវ ​បច្ចុប្បន្ន​ប្រាក់ខែ​កម្មករ​តែ ១១០​ដុល្លារ​ក្នុង​មួយ​ខែ​, ប្រទេស​មី​យ៉ា​ន់​ម៉ា​ តែ​៧៩​ដុល្លារ … និង​ប្រទេស​ឥណ្ឌា​ តែ​៧៧​ដុល្លារ​ក្នុង​មួយ​ខែ ។​

​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «ដូច្នេះ​ការ​ទាមទារ​ទាំងអស់ ក៏​យើង​ត្រូវ​គិត​អំពី​ការ​ទ្រាំទ្រ​បាន​នៃ​អ្នក​វិនិយោគ​»​។ សម្តេច​បាន​រម្លឹក​ថា ​ការ​ដំឡើង​ប្រាក់ខែ​អប្ប​ប​មារ​កន្លង​ទៅ ​គឺ​និ​យោក​ជក មាន​លទ្ធភាព​ត្រឹម​តែ ១៦៥​ដុល្លារ​ទេ​។ ដូច្នេះ​ហើយ​ដើម្បី​បាន​១៧០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ កម្មការិនី​ គឺ​រាជរដ្ឋាភិបាល​ត្រូវ​លះបង់​ប្រមាណ​ជាង ៤០ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ «​ព្រោះ​កុំ​ឲ្យ​បន្ទុក​នេះ​ធ្លាក់​ធ្ងន់​ពេក​លើ​ម្ចាស់​រោងចក្រ​» ៕