ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​ពន្លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង អ្នកបើកបរ​ស្រវឹងស្រា បាន​បើករថយន្ត​រេ​ចង្កូត​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង អ្នកបើកបរ​ស្រវឹងស្រា បាន​បើករថយន្ត​រេ​ចង្កូត​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ចំណែក​បង្គោល​ភ្លើង​កំ​ពឹត​បន្តិចបន្តួច តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ ជិត​និង​វត្ត​និរោធ​ន៍ ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​វ័យ​៣០​ឆ្នាំ បាន​បើករថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ AT16  2-0552 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​លិចទៅ​កើត ពី​ខេត្ត​ចូល​ភ្នំពេញ ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បើករថយន្ត​រេ​ចង្កូត​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​នោះ​ទេ ។ ភ្លាម​នោះ​ដែរ អ្នក​បើករថយន្ត បាន​រត់គេច​ខ្លួន​បាត់ ។ ដោយឡែក​បង្គោល​ភ្លើង​វិញ រង​ការ​ខូចខាត​កំ​ពឹត និង​វៀច​ទ្រង់ទ្រាយ​ដើម​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បា​អំពៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕