ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ងងុយដេក បើករថយន្ត​ឡើង​លើ​ខឿន​ចែក​ទ្រូងផ្លូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត HILUX VIGO មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា

រាជធានី​ភ្នំពេញ ៖ រថយន្ត HILUX VIGO មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា បាន​បើក​រេ​ចង្កូត ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​រថយន្ត​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ចំណែក​បង្គោល​ភ្លើង​ក្រពឹត​បន្តិចបន្តួច តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ ដែល​មាន​ទីតាំង​ជិត​វត្ត​និរោធ​រង្សី ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។

តាម​ប្រភព​ព័ត៌មាន ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​វ័យ​ប្រហែល​៣០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក HILUX VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ AT16 2.0552 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា​ផង ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ឲ្យ​រថយន្ត ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​នោះ​ទេ​។

ភ្លាម​នោះ​ដែរ អ្នក​បើករថយន្ត បាន​រត់គេច​ខ្លួន​បាត់​។ ដោយឡែក​បង្គោល​ភ្លើង​វិញ រង​ការ​ខូចខាត​ក្រពឹត និង​វៀច​ទ្រង់ទ្រាយ​ដើម​បន្តិចបន្តួច​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ស្ទូច​យក​រថយន្ត ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បា​អំពៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕