ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​សង្ឃឹម​ពន្លត់​ទាំង​ស្រុងខាង​មុខនេះ ខណៈ​មនុស្ស​41​នាក់​ស្លា.ប់

6 ឆ្នាំ មុន

បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​និយាយ​ថា

សហរដ្ឋ​អា​មេ​រិ​ក ៖ ការ​រុករក​នៅ​បន្ត​ក្នុង​តំបន់​ដាំ​ទំពាំងបាយជូរ​នា​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដើម្បី​តាម​រក​ដាន​បណ្តាជន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ ដែល​ពួក​អ្នក​ពន្លត់ភ្លើង​សង្ឃឹម​ពន្លត់​ឈ្នះ​ទាំងស្រុង​នា​ថ្ងៃ​ទី​២០ តុលា ។

បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​និយាយ​ថា មនុស្ស​យ៉ាងតិច​៤១​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​អណ្តាតភ្លើង​រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយ​នេះ រួច​មនុស្ស​៨៨​នាក់​នៅ​តែ​បាត់​ខ្លួន​នៅ​តំបន់ SONOMA តែ​មួយ​គត់ ។ អ្នក​ទទួលខុសត្រូវ​ទាំងនេះ​និយាយ​ថា តុល្យការ​នឹង​មាន​ខ្ពស់​ជាង​នេះ ។ ជន​រង​គ្រោះ​ថ្មី​ម្នាក់​ទៀត​ទើប​រាយការណ៍​នា​ថ្ងៃ​ទី​១៦ តុលា ដែល​នោះ​ជា​អ្នក​បើករថយន្ត​ស៊ីទែន​ទឹក​ស្លាប់​នៅ​តំបន់ NARA ដោយ​សារ​គ្រោះថ្នាក់​មួយ ។ ប្រជាជន​ច្រើន​សិប​ពាន់​នាក់​ដែល​ជម្លៀស​ចេញ​ត្រូវ​បាន​អនុញ្ញាត​នា​ថ្ងៃ​ទី​១៦ តុលា ឱ្យ​វិល​មក​កាន់​លំនៅ​ឋាន​វិញ ។ ផ្ទះ និង​សហគ្រាស​យ៉ាងតិច​៥.៧០០​រង​ការ​បំផ្លាញ ដោយ​អណ្តាតភ្លើង ។

ចំណែក​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​វិញ តុល្យការ​ក៏​ធ្ងន់ធ្ងរ​ដែរ ដោយ​មនុស្ស​សរុប​យ៉ាងតិច​៣៩​នាក់​ស្លាប់ ។ អាជ្ញាធរ​កំពុង​តែ​បង្កើន​ការ​ជម្លៀស​មនុស្ស​ចេញ ៕