ខ្លាំងបាត់…! វាយកញ្ចក់ឱ្យបែក ចូលចាប់យាយ៨៤រំលោ.ភ
ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់បានចូលទៅក្នុងផ្ទះលោកយាយអាយុ៨៤ឆ្នាំម្នាក់
ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់បានចូលទៅក្នុងផ្ទះលោកយាយអាយុ៨៤ឆ្នាំម្នាក់
«The Independent» របស់អង់គ្លេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់បានចូលទៅក្នុងផ្ទះលោកយាយអាយុ៨៤ឆ្នាំម្នាក់ នៅខណ្ឌវ៉ាយគីគី ក្រុងភើត ប្រទេសអូស្ត្រាលី ដើម្បីប្លន់យកទ្រព្យសម្បត្តិ និងចាប់រំលោភ ។
ពេលលោកយាយរងគ្រោះកំពុងសម្រាន្តលក់នៅក្នុងផ្ទះ ជនល្មើសវាយកញ្ចក់ចូល ហើយចាប់គាត់រំលោភ ។ ក្រោយពេលរំលោភរួច ជនល្មើសបង្ខំឱ្យលោកយាយទៅងូតទឹក ដើម្បីលាងសម្អាតទឹកកាមបំបាត់DNAការពារប៉ូលិសតាមចាប់រូបគេ ។ លើសពីនេះគេយកទ្រព្យសម្បត្តិនៅក្នុងផ្ទះដែលលោកយាយស្នាក់នៅតែម្នាក់ឯងដែលរងរបួសលើរាងកាយ និងផ្លូវចិត្ត ។
លោកយាយបានចូលសម្រាកព្យាបាលរយៈពេលមួយយប់ ទើបចេញទៅព្យាបាលនៅផ្ទះវិញ ។ ប៉ូលិសអាចចាប់ខ្លួនជនល្មើសបង្កហេតុបានដោយសារគេបន្សល់ទុកស្លាកស្នាមDNAទុកនៅបរិវេណផ្សេងក្នុងផ្ទះ ។លោករូឡាន ខា ជាប៉ូលិសបានក្រើនរំលឹកដល់ចាស់ជរារស់នៅក្នុងផ្ទះតែម្នាក់ឯងត្រូវប្រុងប្រយ័ត្ន ព្រោះមិនសំដៅលើអាយុច្រើនទើបមានសុវត្ថិភាពទេ ។ សមត្ថកិច្ចកំពុងសាកសួរដើម្បីផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសាររបស់លោកយាយ ៕
ចែករំលែកព័តមាននេះ