ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​តាម​ប្រមាញ់​ប្រមុខ​ថ្មី​​នៅ​អាស៊ី​អាគ្នេយ៍

6 ឆ្នាំ មុន

កងទ័ព​​កាលពី​ថ្ងៃ​ទី​១៧ តុលា តាម​ប្រមាញ់​ដែល​ចាត់​ទុក​ថា

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ កងទ័ព​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​១៧ តុលា តាម​ប្រមាញ់​ជន​ជី​ហា​ដ​ម៉ា​ឡេ​ស៊ី​ម្នាក់ ដែល​ចាត់​ទុក​ថា​ជា​អ្នក​ឡើង​បន្តវេន​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ការ​ស្លាប់​របស់​គេ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ម៉ានីល​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ តុលា ។

ក្រោយ​ការ​សម្លាប់​ជន​ឈ្មោះ​អុ​ី​ស្នី​ឡូ​ន ហា​ពី​ឡូ​ន ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​អា​មេ​រិ​ក និង​ការ​ស្លាប់​របស់​ជន​ឈ្មោះ OMAR MAUTE ប្រមុខ​ម្នាក់​ទៀត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អាស៊ី​អាគ្នេយ៍​ឈ្មោះ MAHMOUD AHMAD ជា​គោលដៅ​សំខាន់​របស់​កង​ទាហាន​ហ្វ៊ី​លី​ពី​ន​ដែល​ប៉ុនប៉ង​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង MARAWI នា​ភាគ​ខាងត្បូង​ប្រទេស​ឱ្យ​បាន​ទាំងស្រុង ។

ចាប់តាំងពី​ពួក​អ៊ិ​ស្លា​ម​និយម​ចូល​កាន់កាប់​ទីក្រុង​នេះ​ពី​ថ្ងៃ​ទី​២៣ ឧសភា មក​ការ​ប្រយុទ្ធ​គ្នា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១.០០០​នាក់ ហើយ​ក្រុង​ធំ​នេះ​រង​ការ​បំផ្លាញ ។ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE ក៏​ដូច​ជា​បណ្តា​អ្នកវិភាគ​ដែរ​ចាត់​ទុក​ហា​ពី​ឡូ​ន​ថា​ជា​អេ​មៀរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​ជា​តួអង្គ​សំខាន់​ដែល​គ្រោង​បង្កើត​រដ្ឋ​កាលី​ហ្វា​ត​មួយ ខណៈ​ក្រុម​ជី​ហា​ដ​នេះ​រង​ការ​បាក់ទ័ព​យ៉ាង​ខ្លាំង​នៅ​អីុិ​រ៉ា​ក់ និង​ស៊ី​រី ។

ជា​ប្រមុខ​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ ជា​ក្រុម​ជ្រុលនិយម​មាន​ឯកទេស​ខាង​ការ​ចាប់ពង្រត់​មនុស្ស​ហា​ពី​ឡូ​ន បាន​ធ្វើ​សម្ព័ន្ធភាព​មួយ​ជាមួយ​ក្រុម MAUTE ដែល​ដើរ​តាម​គន្លង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ។ កងទ័ព​ក្រុង​ម៉ានីល​ធ្លាប់​ប្រកាស​កាលពី​ខែកញ្ញា​ពី​ការ​សម្លាប់​ប្អូនប្រុស​របស់ OMAR MAUTE ឈ្មោះ ABDOULLAH ។

អ្នកនាំពាក្យ​យោធា​ហ្វ៊ី​លី​ពី​ន​ឧត្តមសេនីយ៍ RESTITUTO PADILLA ថ្លែង​នា​ថ្ងៃ​ទី​១៧ តុលា ថា MAMOUD ជា​គោលដៅ​សំខាន់​ទី​មួយ​ក្នុង​ប្រតិបត្តិការ​ដែល​កំពុង​ធ្វើ ៕