ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​បង្ការ​ជំងឺមហារីក​មាត់ស្បូន

6 ឆ្នាំ មុន

ជំងឺមហារីក​មាត់ស្បូន​ជា​ជំងឺមហារីក​ទី​២​ចំពោះ​ស្ត្រី ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​ក្នុង​ឆ្នាំ​២០១២​មាន​២៦៦.០០០​នាក់​បាន​ស្លា.ប់​នៅ​ទូ​ទាំង​សាកលលោក ។ មហារីក​មាត់ស្បូន​នៅ​តែ​ជា​ជំងឺ​ទូទៅ​បំផុត​ចំពោះ​ស្ត្រី​នៅ​ក្នុង​ប្រទេស​

ជំងឺមហារីក​មាត់ស្បូន​ជា​ជំងឺមហារីក​ទី​២​ចំពោះ​ស្ត្រី ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​ក្នុង​ឆ្នាំ​២០១២​មាន​២៦៦.០០០​នាក់​បាន​ស្លាប់​នៅ​ទូ​ទាំង​សាកលលោក ។ មហារីក​មាត់ស្បូន​នៅ​តែ​ជា​ជំងឺ​ទូទៅ​បំផុត​ចំពោះ​ស្ត្រី​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងកើត និង​អាស៊ី​កណ្តាល និង​ខាងត្បូង ។

វិធីសាស្ត្រ​បង្ការ​ជំងឺមហារីក​មាត់ស្បូន គឺ​មាន​តែ​ការ​ចាក់​ថ្នាំ​បង្ការ​HPV​ប៉ុណ្ណោះ​ទើប​អាច​ការពារ​បាន ។ ការ​ចាក់​ថ្នាំ​បង្ការ​អាច​ការពារ​បាន​រហូត​ដល់​៩៥%​នៃ​ការ​ឆ្លង​វីរុស​HPV​ប្រភេទ​១៦​និង​១៨ ទៅ​លើ​កុមារី​ដែល​មិន​ទាន់​ប្រឡូក​នៅ​ក្នុង​ការ​រួម​ភេទ ។ ក្នុង​ប្រទេស​ជឿនលឿន​ថ្នាំ​បង្ការ​នេះ​តម្រូវ​ឲ្យ​ចាក់​ចំពោះ​កុមារី​ដែល​មាន​អាយុ​៩​ឆ្នាំ ។ ក្រៅពី​ចាក់​ថ្នាំ​បង្ការ​អ្វី​ដែល​អាច​ការពារ​បាន​ទៀត​នោះ គឺ​ផ្តល់​សារ​អប់រំ​សុខភាព និង​ផ្តល់​ព័ត៌មាន​នៅ​តាម​ទៅ​ទីប្រជុំជន ទីក្រុង តាម​សហគមន៍ តាម​ជនបទ​…​ជាដើម ។

សារ​អប់រំ​មាន​ដូច​ជា​៖
-​ការ​អប់រំ​សុខភាព​ផ្លូវភេទ​៖ ការ​ពន្យារពេល​នៃ​ការ​រួម​ភេទ​នៅ​អាយុ​ដំបូង ។
 -​ផ្តល់​ប្រឹក្សា​មធ្យោបាយ​ពន្យារកំណើត គឺ​ប្រើ​ស្រា​ម​អនាម័យ និង​កំណត់​ចំនួន​ដៃគូ ។
 -​ព័ត៌មាន​សុខភាព និង​ការ​ហាម​ប្រើប្រាស់​ថ្នាំជក់ ។
-​ស្រាវជ្រាវ​កំណត់​រក​មូលហេតុ និង​ព្យាបាល​ដំបៅ​ស្បូន​មុន​ពេល​ឈាន​ចូល​ជំងឺ​មហា​រី​មាត់ស្បូន ។
-​ធ្វើ​រោគវិនិច្ឆ័យ​នៅ​ដំណាក់កាល​ដំបូង ការ​ធ្វើតេស្ត​រក​វីរុស​HPV​ដែល​មាន​ហានិភ័យ​ខ្ពស់ ប្រភេទ​១៦​និង​១៨ និង ផ្សេង​ៗ​ទៀត ។
-​កំណត់​អត្តសញ្ញាណ និង​ព្យាបាល​ជំងឺមហារីក​ដំណាក់កាល​ដំបូង​ដែល​ជា​ឱកាស​នៃ​ការ​ព្យាបាល​ដ៏​ល្អ (​ជួយ​កាត់​បន្ថយ​ការ​ស្លាប់​នៃ​ជំងឺមហារីក​) ។
ជំងឺ​មហា​រី​មាត់ស្បូន ជា​ជំងឺ​មួយ​តែង​ជួប​ប្រទះ​ចំពោះ​ស្ត្រី និង​មាន​អត្រា​ស្លាប់​ខ្ពស់ និង​មាន​ជាង​៨៥%​នៃ​ស្ត្រី​ដែល​រង​នូវ​ផល​ប៉ះពាល់​រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​នៅ​ទូ​ទាំង​សាកលលោក​ក្នុង​ឆ្នាំ​២០៣០ អាច​មាន​៨០០.០០០​ករណី​ថ្មី នៃ​ជំងឺ​មហា​រី​មាត់ស្បូន និង​មាន​រហូត​ដល់​៩០%​នៃ​ករណី​ទាំងនេះ​មាននៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។
ដើម្បី​ចៀស​ផុត​ពី​ការ​កើត​មាន​ជំងឺ​នេះ​ត្រូវ​៖
-​កុំ​រួម​ភេទ​នៅ​វ័យក្មេង​ពេក ។
-​ចាក់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន ។
-​កុំ​ផ្លាស់​ប្តូរ​ដៃគូ​ច្រើន ។
-​កុំ​ប្រើប្រាស់​ថ្នាំជក់ ។
-​ពិនិត្យ និង​តាមដាន ដើម្បី​ស្វែងរក​ជំងឺមហារីក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១​ឆ្នាំ​ម្តង​ទើប​ជា​ការ​ប្រសើរ ៕                  អ៊ុ​ន សុ​គ​ន្ធា