ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ អ្នកនាងកាតុ​ក៏ជួបទុក្ខធំដែរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​​ភ្ញាក់​ផ្អើល​លើ​​ករណី​ឃាតក.ម្ម​ប្តីបា.ញ់​​សម្លា.ប់ប្រពន្ធ​​

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​​ភ្ញាក់​ផ្អើល​លើ​​ករណី​ឃាតកម្ម​ប្តីបាញ់​​សម្លាប់ប្រពន្ធ​​ (អ្នក​នាង​សាន ស្រី​ឡៃ)​ មក​​នោះ ស្រាប់​តែ​​មាន​ការ​ភ្ញាក់​ផ្អើលផងដែរ ​​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ តុលា នេះ ​​លើ​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយគេបានឃើញ​ក្នុង​គណនី​របស់​អ្នក​នាង​​សុខ ចាន់ធីតា ហៅ​កា​តុ ​​​បាន​​​បង្ហោះសារ​​ថា ប្អូនស្រី​ជីដូនមួយ​របស់​អ្នក​នាង​​បាន​លាចាក​លោកហើយ​ ដោយសារ​ជំងឺមហារីក​​សួត ។

នៅ​ក្នុង​គណនី​​​អ្នក​នាង​កា​តុ​ បាន​សរសេរ​​ថា «​សូម​ប្អូនស្រី​ ទៅ​កាន់​សុគតិភព​ឱ្យ​បាន​សុខ បង​លែង​បានឃើញ​ប្អូន​ទៀត​ហើយ​ចាប់ពីរ​ថ្ងៃនេះ​តទៅ​» ដែល​សារ​ទាំងនេះ បាន​ធ្វើ​ឱ្យ​មហាជន​ និងអ្នកគាំទ្រ​របស់​អ្នក​នាង មាន​ការ​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​។ អ្នក​នាង​​កា​តុ​បាន​​បង្ហោះ​​​ទៀត​ថា «​ប្អូនស្រី​ជីដូនមួយ​ខ្ញុំ​បាន​ទទួលមរណភាព ​សូម​ប្អូនស្រី​ទៅ​កាន់​ឋាន​សុគតិភព​អោយ​បាន​សុខ​ បង​ស្រណោះ​អូន​ណាស់​» ។

ទោះបីជា​យ៉ាងណា គ្មានអ្នកណាម្នាក់បាន​ស្គាល់ពី​អ​ត្តសញ្ញាណ​ប្អូនស្រី​ជីដូនមួយ​​របស់​អ្នក​នាង​នោះ​ទេ ​ហើយ​​ពិធី​បុណ្យសព​ ក៏ដឹង​នៅទីណាដែរ ដោយ​​បាន​ប្រារព្ធទៅ​​​យ៉ាង​ស្ងៀម​ស្ងាត់​​បំផុត ។