ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម Conor McGregor ប្រុង​លេង​មែនទែន​ហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​វាយ​ដាក់​ទ្រុង Conor McGregor

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​វាយ​ដាក់​ទ្រុង Conor McGregor កំពុង​នៅ​ចរចារ​ជាមួយនឹង​ខាង WWE ក្នុង​គោលបំណង​ចង់​ប្រឡូក​ក្នុង​វិស័យ​វាយ​កីឡាកាស​នៅ​ឆ្នាំ​ក្រោយ ។

ដូច​ជា​យើង​បាន​ទស្សនា​រួច​មក​ហើយ​នូវ​ការ​ប្រកួត​ប្រដាល់​រវាង​កីឡាករ​រូប​នេះ​ជាមួយនឹង​កីឡាករ​ប្រដាល់​ថ្នាក់​ពិភពលោក Floyd Mayweather ។ នា​ពេល​ខាង​មុខ​នេះ រូបគេ​អាច​នឹង​ទៅ​ជា​កីឡាករ​វាយ​កីឡាកាស​ម្តង​ហើយ ។ McGregor អាច​នឹង​លេចមុខ​ក្នុង Wrestlemania នៅ​ខែមេសា​ឆ្នាំ​ក្រោយ ។ 

យោង​តាម​ប្រភព​មួយ​ដែល​បាន​ប្រាប់​មក Daily Mail បាន​ឲ្យ​ដឹង​ថា McGregor គឺជា​អ្នកគាំទ្រ​កីឡាកាស​ដ៏​ធំ​មួយ ។ របៀប​និយាយ​ឌឺ​លើស​ង្វៀ​ង​ប្រដាល់​គឺ​បាន​មក​ពី​ការ​យក​ត្រាប់​តាម​កីឡាកាស ៕