ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ត្រេកអរ​ចំពោះ​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​កំពូល​របស់ Barca លោក Lionel Messi

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​កំពូល​របស់ Barca លោក Lionel Messi ជិត​ទទួល​បានកូន​ទី​បី​ពី​ភរិយា​របស់​លោក​ហើយ ។ ដំណឹង​ដែល​ថា ប្រពន្ធ​របស់ Messi មាន​ទម្ងន់​នេះ​គឺ​បាន​មក​ពី​គណនេយ្យ Instagram ផ្ទាល់​របស់​ប្រពន្ធ Messi ឈ្មោះ Antonella Ruccuzzo​។ ពួក​គេ​បាន​បង្ហោះ​រូបថត​ដែល​មាន Messi និង​កូនប្រុស​ពីរ​នាក់​ឈរ​ស្ទាប​ពោះ​របស់​នាង Antonella ។ ពួក​គេ​មើលទៅ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ពួក​គេ​មានកូន​ពីរ​នាក់​រួច​ទៅ​ហើយ​បាន​រៀប​ការ ។ មង្គលការ​របស់​ពួក​គេ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ​មុន​នេះ​ដែល​ត្រូវ​នឹង​ខែមិថុនា ៕