ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​អំពី​ជំងឺផ្លូវចិត្ត​របស់​អ្នកជំងឺ​មហារីក​សុដន់​!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្មាន​មនុស្ស​ណា​ម្នាក់​ចង់​កើត​មាន​ជំងឺមហារីក​សុដន់​នោះ​ទេ តែ​បើសិនជា​

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ គ្មាន​មនុស្ស​ណា​ម្នាក់​ចង់​កើត​មាន​ជំងឺមហារីក​សុដន់​នោះ​ទេ តែ​បើសិនជា​កើត​មាន​អ្វី​ដែល​អាច​ជួយ​បាន គឺ​ក្រុម​គ្រួសារ ព្រោះ​ការ​លើកទឹកចិត្ត ការ​គាំទ្រ​ពី​សំណាក់​សមាជិក​ក្នុង​ក្រុម​គ្រួសារ ក៏​ដូច​ជា​មិត្តភក្តិ គឺជា រឿង​សំខាន់​បំផុត​ដែល​អាច​ជួយ​អ្នកជំងឺ​មាន​កម្លាំងចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

លោក​វេជ្ជបណ្ឌិត ទូច សុ​ជាតិ ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតបាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា អ្នកជំងឺ​ណា​ដែល​ត្រូវ​បាន​បញ្ជាក់​ថា កើត​មាន​ជំងឺមហារីក​សុដន់ គឺ​តែងតែ​កើត​មាននូវ​វិបត្តិ​៣​យ៉ាង គឺ ១-​វិបត្តិ​ផ្លូវ​កាយ​, ២- ផ្លូវចិត្ត និង​៣- ផ្លូវ​អារម្មណ៍ ។

លោក​វេជ្ជបណ្ឌិត ទូច សុ​ជាតិ បន្ត​ទៀត​ថា ដើម្បី​ការពារ​កុំ​ឲ្យ​អ្នកជំងឺ​ជួប​នូវ​វិបត្តិ​ទាំងនេះ លោក​អ្នក​ដែល​ជា​សមាជិកគ្រួសារ មិត្តភក្តិ គួរតែ​អនុវត្តន៍​តាម​វិធី​ខាងក្រោម​នេះ​មាន​ដូច​តទៅ ៖

     ​- ផ្លូវ​កាយ ៖ ស្ត្រី​អាច​នឹង​មានការ​ឈឺចាប់ បាក់កម្លាំង ដោយសារ​តែ​ការ​វាយប្រហារ​នៃ​ជំងឺ​នេះ ដែល​មិន​អាច​ចៀស​ផុត​។ ដូច្នេះ​ដើម្បី​ការពារ​អ្នកជំងឺ​ខាង​ផ្នែក​សុខភាព​ផ្លូវ​កាយ ចូរ​សមាជិក​ក្នុង​គ្រួសារ​ជំរុញ​ឲ្យ​អ្នកជំងឺ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ វិ​តា​មីន ប្រូតេអ៊ីន អាហារ​សរសៃ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ទប់ទល់​ជាមួយនឹង​ជំងឺមហារីក​។ ពិសេស​ត្រូវ​ធ្វើការ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ដើម្បី​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លូ​ន មិន​ត្រូវ​ខ្ជិលច្រអូស​និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ឡើយ​។

     ​- ផ្លូវចិត្ត ៖ អ្នកជំងឺ​អាច​នឹង​កើត​មាន​ជំងឺ​បាត់​ទឹកចិត្ត​។ ក្រៅពី​ការ​លើកទឹកចិត្ត​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ក្រុម​គ្រួសារ ញាតិ​មិត្ត ជា​ពិសេស​មិត្តភក្តិ ក៏​គួរតែ​ផ្តល់​កម្លាំងចិត្ត និង​មិន​ត្រូវ​រើសអើង​អ្នកជំងឺ​នោះ​ទេ ។ បើសិនជាអាច​គួរតែ​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុម​គួ​ពេទ្យ​ផ្លូវចិត្ត ដើម្បី​ការពារ​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​។

     ​- ផ្លូវ​អារម្មណ៍ ៖ ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​របស់​អ្នកជំងឺ​អាច​នឹង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ បើសិនជា​ក្រុម​គ្រួសារ​មិន​រវល់​ជាមួយ ឬ​រើសអើង​មិន​ព្រម​ទទួលទាន​អាហារ​ជាមួយ​អ្នកជំងឺ​ជាដើម​។ លោក​អ្នក​ត្រូវ​ចាំ​ថា «​ជំងឺមហារីក​សុដន់​មិនមែន​ជា​ជំងឺឆ្លង​» នោះ​ទេ អ្នកជំងឺ​អាច​បរិភោគ​អាហារ​ជាមួយ​ក្រុម​គ្រួ​សារបាន ឬ​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជាមួយ​ក្រុម​គ្រួ​សារបាន​ដោយ​រីករាយ​ដូច​អ្នក​គ្មាន​ជំងឺ​បាន​។

លោក​វេជ្ជបណ្ឌិត ទូច សុ​ជាតិ មាន​ប្រសាសន៍​ថា​៖ «​លោក​អ្នក​ដែល​ជា​សមាជិកគ្រួសា​របស់​អ្នកជំងឺ​មហារីក​សុដន់ មិន​គួរ​ប្រ​ងើយ​កន្តើយ ឬ​ក៏​ខ្លាចរអា​ចំពោះ​អ្នកជំងឺ​នោះ​ទេ គួរតែ​នាំ​គ្នា​ជួយ​លើ​ទឹកចិត្ត ឬ​ក៏​នាំ​អ្នកជំងឺ​ធ្វើការ​ដើរ​លំហែកាយ ឬ​ក៏​ធ្វើបុណ្យ​ទាន​ជាដើម ការ​រើសអើង​អ្នកជំងឺ​អាច​បណ្តាល​ឱ្យ​អ្នកជំងឺ​កើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​អាច​ធ្វើ​ឲ្យ​ជំងឺមហារីក​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​»​។

ជំងឺមហារីក​សុដន់​កើត​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ ជំងឺមហារីក​សុដន់ មានការ​ងាយ​ចំណាំ​ដោយ​ខ្លួនឯង គឺ​នៅ​ពេលធ្វើការ​សំអាត​ខ្លួនប្រាណ​ត្រូវ​ធ្វើការ​ស្ទាប​សុដន់ បើ​សង្ស័យ​គួរតែ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ធ្វើការ​ពិនិត្យ​ស្វែងរក​មូលហេតុ​ដែល​កើត​មាន​ដុំ​នៅ​ក្នុង​សុដន់ ជាមួយ​អេកូ​សាស្ត្រ ឬ​ការ​ថត​កៀប​ដោះ និង​វិធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា នៅ​ក្នុង​ប្រទេស​ជឿនលឿន គេ​បាន​កំណត់​ឱ្យ​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង គួរតែ​ធ្វើការ​ស្វែងរក​ជំងឺមហារីក​។ ចំពោះ​ស្ត្រី​ដែល​ត្រូវ​បាន​សង្ស័យ​ថា កើត​មាន​ជំងឺ​មហា​រី​សុដន់ គ្រូពេទ្យ​ជំនាញ​និង​ធ្វើការ​ច្រឹប​ដុំ​សាច់ ឬ​បូម​យក​សាច់​សង្ស័យ​នោះ​ទៅ​ពិនិត្យ​៕