ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលាចល​នយោ​បាយ​​នៅក្រុង​បាង​កក​កំពុង​តែ​ធ្វើ​ឱ្យអន្ត​រាយដល់ស្ថិរភាព​តំបន់

12 ឆ្នាំ មុន

ការ​ប្រយុទ្ធ​​គ្នាទាក់​ទង​នឹង​ដែន​ដី​ដែលមាន​ជម្លោះ​​​នៅជុំ​វិញ​ប្រាសាទ​ព្រះវិហារ​នៅ​តាម​បណ្តោយ​​ព្រំ​ដែន​កម្ពុជា-ថៃ ​បានបន្ត​កាល​ពីថ្ងៃ​សុក្រ​កន្លង​ទៅ ដោយ​ភាគី​ទាំង​ពីរ​បាន​បា.ញ់កាំ​ភ្លើង​​ធំ​ទៅ​វិញ​ទៅ​មក​ ហើយ​បាន​ចោទ​ប្រកាន់​ថា បាន​តម្រង់​ទៅ​ភូមិ​ឋាន​ជន​ស៊ី​វិល នៅ​ពាស​​ពេញ​មួយ​ចុង​សបា្តហ៍ ។ ទីភ្នាក់​ងារ​ព័ត៌​មាន​ AP បាន​​រាយ​ការណ៍​ថា

ការ​ប្រយុទ្ធ​​គ្នាទាក់​ទង​នឹង​ដែន​ដី​ដែលមាន​ជម្លោះ​​​នៅជុំ​វិញ​ប្រាសាទ​ព្រះវិហារ​នៅ​តាម​បណ្តោយ​​ព្រំ​ដែន​កម្ពុជា-ថៃ ​បានបន្ត​កាល​ពីថ្ងៃ​សុក្រ​កន្លង​ទៅ ដោយ​ភាគី​ទាំង​ពីរ​បាន​បាញ់កាំ​ភ្លើង​​ធំ​ទៅ​វិញ​ទៅ​មក​ ហើយ​បាន​ចោទ​ប្រកាន់​ថា បាន​តម្រង់​ទៅ​ភូមិ​ឋាន​ជន​ស៊ី​វិល នៅ​ពាស​​ពេញ​មួយ​ចុង​សបា្តហ៍ ។ ទីភ្នាក់​ងារ​ព័ត៌​មាន​ AP បាន​​រាយ​ការណ៍​ថា ទា​ហាន​ចំនួន១២​នាក់ ត្រូវ​​បាន​អះ​អាង​ថា បានស្លាប់ ។​ ពិភព​លោក​ទាំ​ង​មូល​អាច​មិន​ដឹង​ថា តើ​ភាគី​ណា​ជា​អ្នក​ចាប់​ផ្តើម​ឱ្យ​មាន​ការប៉ះ​​ទង្គិចនា​ពេលចុង​ក្រោយនេះទេ ដោយ​សារ​តែប្រទេសថៃ​​បន្ត​រា​រាំង​មិន​អនុញ្ញាត​​ឱ្យ​អ្នក​សង្កេត​​ការណ៍​អន្តរ​ជាតិ​ទៅ​ពិនិត្យ​មើល​នៅ​តំបន់នោះ ហើយ​ប្រទេស​ទាំងពីរ​គួរ​តែ​​ត្រូវ​បានបន្ទោស​​ពីបទ​​កកូរ​ឱ្យ​ល្អក់​ទឹក  (Stirring the pot) ជាច្រើន​លើក​ច្រើន​សា ។ ​យ៉ាង​ណា​ក៏ដោយ​ វា​បាន​បង្ហាញ​កាន់តែ​ច្បាស់​ថា​​កង​ទ័ព​ថៃ​​មិនធ្វើអ្វី​ទាំង​អស់ ដើម្បី​សម្រាល​ភាព​តានតឹង ។

នោះគឺជា​អ្វី​ដែល​យើង​បាន​ដឹង​អំពី​ដំណើរ​ថា ​យោធា​ និងក្រុង​បាង​កក​​បាន​​វេតូការ​ផ្តួច​ផ្តើម​​គំនិត​​ ដើម្បីឱ្យភាគី​ទាំងពីរ​ជួបចរចា​គ្នា ។ បន្ទាប់​ពី​​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​កាលពីខែ​កុម្ភៈ ប្រទេស​កម្ពុជា​​បាន​ទទួល​ជោគជ័យក្នុង​ការនាំ​​យកបញ្ហា​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គ​ការ​សហ​ប្រជា​ជាតិដែលភ្លាមៗ​នោះ បាន​រុញបញ្ហា​នេះ​ទៅឱ្យ​អា ស៊ាន​វិញ ។ ប្រទេសឥណ្ឌូណេស៊ី​​ដែល​ជា​ប្រធាន​អាស៊ាន​​នៅឆ្នាំនេះ បានដើរតួ​ការ​ទូត​​យ៉ាង​ក្លៀវ​ក្លា​ក្នុង​កិច្ចប្រឹងប្រែង​នាំយកភាគី​ទាំង​ពីរ​ឱ្យ​ជួបគ្នា ប៉ុន្តែ​​ក្រុង​បាងកកបន្ត​​បន្ទច់​បង្អាក់ ។ ប្រការ​នេះ បានអនុញ្ញាត​ឱ្យ​កម្ពុជា​ដើរ​តួជា​​ភាគី​ដែល​ទទួល​រង​ការ​ឈឺ​ចាប់ និង​កាន់​តែ​មាន​ហេតុផល ។

​ភាពគ្មានសុច្ឆន្ទៈរបស់ថៃ​​ដែល​មិន​គិត​ដល់​ការស្រុះ​ស្រួល​គ្នា​ផង​នោះ អាច​ដោយ​សារ​តែ​ស្ថានភាពទាល់ច្រក​កាន់​តែខ្លាំង​ឡើង​នៅក្នុង​នយោ​បាយ​ក្នុងស្រុក​របស់ខ្លួន ។ ​កាលពីឆ្នាំ​២០០៨ ក្រុម​រា​ជានិយម​ PAD ​ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជាក្រុម​អាវលឿង​​ បានយក​បញ្ហា​ប្រា​សាទ​ព្រះវិហារ​ធ្វើ​ជាព្រនង់​របស់ខ្លួន​ ដើម្បី​សំពង​​​ទៅលើ​​រដ្ឋាភិបាល​លោកសាម៉ាក់ ។ ក្រុម​ដដែល​នេះនៅពេលនេះ បានងាកមក​ប្រឆាំង​​នឹង​នាយក​រដ្ឋ​មន្ត្រី​អាប់​ភីស៊ីត ​និង​កំពុង​តែ​ជេរ​ប្រទេច​លោក​នាយក​រដ្ឋ​មន្ត្រី អំពី​ការ​មិន​ចាត់វិធាន​​ការ​ឱ្យ​បាន​ខ្លាំងក្លា​ជាងនេះ ដើម្បី​ទាមទារយក​ប្រាសាទ​មក​វិញ ។

ទន្ទឹម​នឹង​នេះដែរ កងទ័ព​កំពុង​តែ​ធ្វើ​ខ្លួន​ជា​អ្នក​ការពារ​ដ៏ចម្បង​​ចំពោះ​​របប​រាជានិយម​​និង​អធិបតេយ្យ​ភាពរបស់ថៃ ។ ភាព​តានតឹង​រវាង​​​កង​ទ័ព​​និង​រដ្ឋាភិបាល​ស៊ីវិល​ បានកើន​ឡើង​ចាប់​​តាំងពី​លោក​​អាប់ភីស៊ីតបានប្រកាស​ថា ​ការបោះ​ឆ្នោត​​​នឹងត្រូវ​​ធ្វើឡើង​នៅក្នុងរយៈ​ពេល​ប៉ុន្មាន​​ខែ​ខាង​មុខ ។ ក្រុង​បាងកក​ កំពុង​តែ​​ពោរពេញ​​ទៅ​ដោយ​​ពាក្យចចាម​អារ៉ាម​​ថា ជិត​កើត​មាន​រដ្ឋ​ប្រហារ ។

យោធា​​ រាជវាំង​​ និង​វរជន​​ធុរកិច្ច​​ សុទ្ធ​តែ​មានការ​ភ័យ​ខ្លាច​ថា ក្រុម​អ្នកគាំទ្រ​នាយករដ្ឋ​មន្ត្រី​ដែលត្រូវ​បានទម្លាក់​ពីអំណាច​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា នឹង​ឈ្នះ​នៅក្នុង​ការ​បោះ​ឆ្នោត​​លើកទីបួន​ជា​បន្ត​បន្ទាប់ ។ លទ្ធ​ផល​បី​លើក​ចុង ក្រោយ​​ត្រូវ​បាន​​ចាត់ទុក​ជា​មោឃៈ ដោយ​រដ្ឋ​ប្រហារ​​​​និងការ​វិនិ​ច្ឆ័យ​​របស់តុលាការ ហើយ​​ក្រុម​​អាវ​ក្រហម​ដែលគាំទ្រ​​លោក​ថាក់​ស៊ីនកាន់​តែ​​មាន​ការ​ច្រាស​ច្រាល​​ អាស្រ័យ​ដោយ​ការ​ដក​ហូត​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ ។ ​បើ​ទោះ​បី​ជា​បក្ស​ Puea Thai ​ឈ្នះ​ឆ្នោត​​ក៏ដោយ នោះ​ឱកាស​​ដែលនឹង​មិន​អនុញ្ញាត​​ឱ្យបង្កើត​​រដ្ឋាភិបាល​​មាន​កាន់​តែ​ខ្លាំងឡើង ។ ​ដូច្នេះ​ឃើញ​ថា ​ភាព​ច្របូក​ច្របល់​នៅចុង​ឆ្នាំ​នេះ ​ប្រាកដ​​ជា​នឹង​នៅ​​តែ​បន្ត​កើត​មាន ។

​នៅក្នុងបរិបទ​នេះ ការប្រយុទ្ធ​​ជា​មួយ​កម្ពុជា ​ហាក់ដូច​ជា​ច្រក​ចេញ​​ដ៏ប្រសើរ​មួយ​អំពី​ការ​ជាប់​គាំង ។ សង្គ្រាម​​ដែលមានកម្រិត​​​​ជាមួយអ្នក​ជិត​​ខា​ងដែល​តូច​ជាង​ច្រើន​ដងនេះ អាចនឹង​ធ្វើឱ្យ​​មាន​ការ​បង្រួបបង្រួម​ជន​ជាតិថៃ ​នៅ​ខណៈ​​ដែល​ក្រុម​​​​អាវក្រហម​ទទួល​​សម្ពាធ​​ពីកម្លាំង​​យោធា​ក្នុងពេល​ដែលមានវិបត្តិ​ជាតិ ។ លោក​អាប់​ភីស៊ីតដែល​មិនធ្លាប់​ឈ្នះ​នៅក្នុង​ការ​បោះ​ឆ្នោត​​​សោះ ​ដែលជាទូទៅ​​ត្រូវ​បានគេ​ចាត់ទុកថា ​ជា​ទី​ង​មោង​នៅក្នុងប្រទេសថៃ ក៏​អាច​នឹង​ត្រូវ​បាន​ផាត់​ចោល ​ហើយការបោះឆ្នោត​​នឹងត្រូវ​បាន​ផ្អាក​រហូត​ដល់​មានពន្លឺ​​នៃជ័យជម្នះ​ និង​ការ​ចំណាយ​​សា​ធារណៈ​​យ៉ាង​​សម្បើម ​ដើម្បី​ស្តារ​ប្រជា​ប្រិយ​ភាព​របស់ក្រុមវរ​ជន​នៅទីក្រុង​បាងកក​ត្រូវ​បានធ្វើ ។

​ប្រហែល​ជា​កង​ទ័ព​ថៃ​ក៏​យល់​ពីទំហំ​នៃ​ការ​ដើរខុស​​ជាមួយនឹង​សេណារីយ៉ូ​បែបប​នេះ ហើយ​គេ​កំពុង​ឈាន​ឆ្ពោះ​ទៅរក​សង្គ្រាម ។ ប៉ុន្តែប្រការ​នេះ​ជាការ​រត់ទៅរក​ហានិភ័យ​ដែល​កើន​ឡើង ។ ម្យ៉ាង ​​នៅពេលដែលជម្លោះ​​ចាប់​ផ្តើម​បណ្តា​​ប្រទេស​​អាស៊ាន​​នឹងស្ថិត​នៅក្នុងស្ថាន​ភាព​​មានការលំបាកនឹងប្រកាន់​ភាគីណា​មួយ​ដែល​​ជា​ប្រការ​ធ្វើ​ឱ្យអង្គ​ការ​នេះ​បែកបាក់ ។ មិត្ត​របស់ថៃ​​​មានភារកិច្ច​​បញ្ចុះបញ្ចូល​​កម្លាំង​យោធា មិនឱ្យ​​ធ្វើដំណើរ​​ផ្សង​ព្រេង​បែបយោធា ។ ល្ម​ម​ដល់​ពេល​ហើយ​ដែលពួកគេត្រូវ​ដោះ​ស្រាយ​​មូល​ហេតុ​ប្ញសគល់​នៃបញ្ហា ។ ​​ការវិវាទនេះ​ជាសញ្ញា​​ឱ្យ​ឃើញ​ថា ​វិបត្តិ​នយោបាយ​​ផ្ទៃក្នុង​របស់​ប្រទេស​​មួយ​បានចាប់​ផ្តើម​​បង្កើតឱ្យ​មានការ​ខាត​បង់​ខាងក្រៅ​ ដែល​ជា​ការបង្ហាញ​សា​ជាថ្មី​ថា ជំនឿ​របស់​អាស៊ាន​ស្តីពីការមិនជ្រៀត​ជ្រែក​ចូល​​នយោ​បាយ​​ផ្ទៃក្នុង​ចាំបាច់​ត្រូវ​តែកែសម្រួលក្នុង​ស្មារតី​​លើកកម្ពស់​​លទ្ធិប្រជាធិបតេយ្យ​​ជាផ្នែក​មួយ​ដ៏ចាំបាច់នៃស្ថិរភាព​តំបន់ ។​​ ដរាប​ណា​យោ​ធា​នៅត្រូវបាន​អនុញ្ញាត​ឱ្យ​ដើ​រតួ​ជា​គន្លឹះ​​ក្នុង​​នយោបាយ​ជាតិ ប្រទេសថៃ​​ប្រាកដ​ជា​មិន​អាច​បំពេញ​​នូវតួនាទី​ដ៏សមស្រប​របស់ខ្លួន​ក្នុង​ឋានៈ​​ជាកម្លាំង​បង្កើត​ស្ថិរភាព​នៅអាស៊ី​អាគ្នេយ៍​បានទេ ៕