ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រន្ធត់​ណាស់​! វៀតណាម​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​ ស្លា.ប់​២​នាក់​, បាត់ខ្លួន​​​​៣នាក់​​

2 ឆ្នាំ មុន

ទីក្រុង​ហាណូយ, ប្រទេស​វៀតណាម​៖ វៀតណាម​ធ្លាក់​ឧទ្ធម្ភា​គចក្រ​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​សរុប​ចំនួន​៥​នាក់​នៅ​តំបន់​ព្រំដែន​រវាង​​ខេត្ត​គ័ងនិញ (Quang Ninh) និង​ទីក្រុង​​​ហាយ​ហ្វុង (Hai Phong)។ ​រហូត​មក​ដល់​ពេល​នេះ គេ​ទទួលដំណឹង​ថា​មនុស្ស​២នាក់​បាន​​ស្លាប់​​ហើយ​។​…

ទីក្រុង​ហាណូយ, ប្រទេស​វៀតណាម​៖ វៀតណាម​ធ្លាក់​ឧទ្ធម្ភា​គចក្រ​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​សរុប​ចំនួន​៥​នាក់​នៅ​តំបន់​ព្រំដែន​រវាង​​ខេត្ត​គ័ងនិញ (Quang Ninh) និង​ទីក្រុង​​​ហាយ​ហ្វុង (Hai Phong)។ ​រហូត​មក​ដល់​ពេល​នេះ គេ​ទទួលដំណឹង​ថា​មនុស្ស​២នាក់​បាន​​ស្លាប់​​ហើយ​។​ ​ចំនួន​នេះ​គិត​តែ​សាក​សព​ដែល​បាន​រក​ឃើញ​ប៉ុណ្ណោះ​​។ ក្រៅ​ពី​នេះ, មនុស្ស​បី​នាក់​ទៀត​​នៅ​បាត់​ខ្លួន​នៅ​ឡើយ​​។ មិន​ទាន់​ដឹង​ថា​ពួក​គេ​ស្លាប់​ឬ​រស់​នោះ​ទេ​​។​

ឧទ្ធម្ភាគចក្រ​ម៉ាក​បែល​៥០៥ (Bell 505)​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​រដ្ឋ​វៀតណាម​ និង​បើក​បរ​ដោយ​ពីឡុត​ឈ្មោះ​ឈូគ័ង​មិញ (Chu Quang Minh) ដឹក​អ្នក​ទេស​ចរ​ធ្វើ​ដំណើរ​លម្ហែ​កាយ​ចំនួន​បួន​នាក់​។ ចៃ​ដន្យ​អី​ពួក​គេ​​ជួប​នឹង​គ្រោះ​អកុសល​នេះ​​។​ មុន​ពេល​កើត​ហេតុ​, ​ឧទ្ធម្ភាគ​ចក្រ​នេះ​ហោះ​ក្រឡឹង​​ពី​លើ​ឆ្នេរ​សមុទ្រ​ហាឡុង​ បន្ទាប់​ពី​​​​ហោះ​ផុត​ពី​ដី​​នៅ​វេលា​ម៉ោង​២​:៥៦​​​រសៀល​។ ក្រោយ​មក​នៅ​វេលា​ម៉ោង​៥:១៥​ថ្ងៃ​ដដែល​ ឧទ្ធម្ភាគ​ចក្រ​​នេះក៏​​បាត់​សញ្ញា​​ទាក់​ទង​​គ្នា​ទាំង​ស្រុង​ និង​បាត់​ដំណឹង​សូន្យ​ឈឹង​តែ​ម្ដង​។​

នៅ​ម៉ោង​៧:១៨​ក្បាល​ព្រលប់​ថ្ងៃ​ពុធ​ យោធា​វៀតណាម​​​ប្រទះ​ឃើញ​​​សាក​សព​ជន​រង​គ្រោះ​២​នាក់​ ​ដែល​ស្ថិត​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បំណែក​ជា​ច្រើន​​នៃ​​ឧទ្ធម្ភាគ​ចក្រ​។ ដូចនេះ គេ​សន្និដ្ឋាន​ថា​ឧទ្ធម្ភាគ​ចក្រ​បាន​ផ្ទុះ​ខ្ទេច​ជា​ចម្រៀក​ៗ​។ គេ​ក៏​មិន​សូវ​មាន​សង្ឃឹម​ប៉ុន្មាន​ទេ​ថា​មនុស្ស​បី​នាក់​ទៀត​អាច​នៅ​រស់​រាន​មាន​ជីវិត​​។ គ្រាន់​តែ​​ថា​នៅ​ពេល​​​នេះ​គេ​​ស្វែង​រក​សាក​សព​អ្នក​ទាំង​នោះ​មិន​ទាន់​ឃើញ​​។​

ឧទ្ធម្ភាគ​ចក្រ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​របស់​អាមេរិក​កាល​ពី​ឆ្នាំ​២០១៨​ និង​នាំ​ចូល​ទៅ​វៀតណាម​នៅ​ឆ្នាំ​២០១៩​។​ ជា​និច្ច​កាល​, គេ​ច្រើន​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​នេះ​ដើម្បី​ធ្វើ​ដំណើរ​ទេសចរណ៍។ វា​មាន​៥​កៅ​អី​។​ ១​​កៅ​អី​សម្រាប់​អ្នក​បើក​បរ និង​៤​កៅ​អី​​សម្រាប់​ភ្ញៀវ​។ វា​អាច​ហោះ​បាន​ល្បឿន​អតិ​បរមា​២៣២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​អាច​ហោះ​បាន​កម្ពស់​៥ពាន់ ៦​រយ​ម៉ែត្រ​។

​សម្រាប់​ភ្ញៀវ​ទេស​ចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ផ្លូវ​អាកាស​នៅ​លើ​ឆក​សមុទ្រ​ហាឡុង​ គេ​ច្រើន​ប្រើ​ប្រាស់​ឧទ្ធម្ភាគ​ចក្រ​នេះ​តាំង​ពី​ឆ្នាំ​២០១៩​។ ជា​ទូទៅ, ភ្ញៀវ​អាច​អង្គុយ​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​រយៈ​ពេល​​ដើម្បី​គយ​គន់​ទេស​ភាព​មាត់​សមុទ្រ​ពី​លើ​អាកាស​រយៈ​ពេល​ពី​១០​ទៅ​៣០នាទី​។ តម្លៃ​សំបុត្រ​ចាប់​ពី​២,៥​លាន​ដុង​ទៅ​៧,៣៥​លាន​ដុង​ ប្រហាក់​ប្រហែល​នឹង​១០០ដុល្លារ​ទៅ​៣០០​ដុល្លារ​៕​

ប្រភព៖ Vietnam Express

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ