មិនធម្មតាមែន! ពីមុនតាក់ស៊ីហោះ ឥឡូវម៉ូតូហោះទៀត
ទីភ្នាក់ងារព័ត៌មានបរទេស ផ្សាយថា
ទីភ្នាក់ងារព័ត៌មានបរទេស ផ្សាយថា
ទីភ្នាក់ងារព័ត៌មានបរទេស ផ្សាយថា ប៉ូលិសក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្ដើមធ្វើការសាកល្បង «ម៉ូតូហោះ» ជាយានពាហនៈទំនើបដែលបានបង្ហាញកាលពីដើមឆ្នាំកន្លងមក ដោយប៉ូលិសមានគោលគំនិតនឹងយកវាមកប្រើសម្រាប់ជាផ្នែកមួយនៃផែនការ «ក្រុងអច្ឆរិយ» របស់ពួកគេ។
យានពាហនះដ៏ទំនើបទាន់សម័យមួយគ្រឿង នេះបានចេញម៉ូដដោយក្រុមហ៊ុន «Hoversurf» របស់រុស្ស៊ីដោយប្រើកង្ហារចំនួន៤ធ្វើការហោះហើរនៅលើលំហ ជិះបានម្នាក់អាចធ្វើដំណើរក្នុងល្បឿន៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ហោះហើរបានយូរមានរយៈពេល២៥នាទី និងផ្ទុកទម្ងន់បាន២៧២គីឡូក្រាម ។ ក្រៅពីនេះក៏អាចបញ្ជាដោយស្វ័យប្រវត្តិក្នុងលក្ខណៈស្រដៀងគ្នានឹង Drone ។
ចំណែកលោក Alexander Atamanov ប្រធានក្រុមហ៊ុន «Hoversurf» បានបញ្ជាក់នៅលើ Facebook របស់ខ្លួនថា ខាងក្រុមហ៊ុនបានចុះហត្ថលេខាលើសំណើការយោគយល់របស់ប៉ូលិសក្រុងឌូបៃរួចរាល់ និងបានស្នើឲ្យមានការផលិតយានប្រភេទនេះជាច្រើនគ្រឿងនៅក្រុងឌួបៃសម្រាប់ប្រើប្រាស់ក្នុងពេលអនាគត ៕
ចែករំលែកព័តមាននេះ