ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ជប៉ុន​នេសាទ​បាន​បា​ឡែ​ន​ចំនួន ១៧៧ ក្បាល​ក្នុង​ឆ្នាំ ២០១៧
ក្នុង​រដូវ​នេសាទ​ត្រី​បា​ឡែ​ន​ចាប់ពី​ខែមិថុនា កន្លង​មក អ្នកជំនាញ​អះអាងថា

១-​ជប៉ុន​នេសាទ​បាន​បា​ឡែ​ន​ចំនួន ១៧៧ ក្បាល​ក្នុង​ឆ្នាំ ២០១៧
ក្នុង​រដូវ​នេសាទ​ត្រី​បា​ឡែ​ន​ចាប់ពី​ខែមិថុនា កន្លង​មក អ្នកជំនាញ​អះអាង​នេសាទ​បាន​ត្រី​ចំនួន ១៧៧​ក្បាល ដើម្បី​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ ។

២-​រុ​ស្ស៊ី​ទម្លាក់​គ្រាប់​១១​ថ្ងៃ សម្លាប់​ពួក IS ជាង ២.០០០ នាក់
យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​បាន​ទម្លាក់​គ្រាប់​លើ​ពួក IS នៅ​សីុ​រី​រយៈពេល​១១ ថ្ងៃ​ស្លាប់​ចំនួន ២.៣០០​នាក់ និង​របួស​ជាង ២.៧០០​នាក់ ។

៣-​ចិន​កាត់​បន្ថយ​ធ្វើ​ទេសចរណ៍​នៅ​ជប៉ុន ការពារ​លំហូរ​ចេញ​នៃ​ថវិកា
ក្រុមហ៊ុន​ទេសចរណ៍​នៅ​ប្រទេស​ចិន​បាន​ប្រតិបត្តិ​តាម​បញ្ជា​របស់​រដ្ឋាភិបាល ដោយ​កាត់​បន្ថយ​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ជប៉ុន ដើម្បី​កាត់​បន្ថយ​លំហូរ​នៃ​ថវិកា​ចេញ​ទៅ​ក្រៅប្រទេស ។

៤-​ហុងដា​ប្រកាស​ប្រមូល​រថយន្ត​នៅ​ចិន ព្រោះ​មាន​បញ្ហា​ពោង​សុវត្ថិភាព
ក្រុមហ៊ុន​ហុងដា​បាន​ប្រ​មូ​លេ​ថ​យន្ត​នៅ​ចិន ដោយសារ​មាន​បញ្ហា​ពោង​សុវត្ថិភាព “ TAKATA “ កាលពី​ពេល ថ្មី​ៗ កន្លង​មក ។

៥-​យក​ក្បាល​អុក​សា​ឡុ​ង​ផុង​ក្បាល​ចូល​ពូក​ត្រូវ​ជួយ​សង្គ្រោះ
ក្មេង​ប្រុស​អាយុ​៦ ឆ្នាំ​ម្នាក់​នៅ​ខេត្ត​អាន់​ហ៊ុយ​ប្រទេស​ចិន​រពឹស​ពេក​យក​ក្បាល​ទៅ​អុក​សា​ឡុ​ង ប៉ុន្តែ​បាន​ផុង​ក្បាល​ចូល​ទៅ​ក្នុង​ពូក​ទទួល​ការ​ជួយ​សង្គ្រោះ​បន្ទាន់ ។

៦-​អ្នកដំណើរ​ភ័យ​ពេល​យន្តហោះ​មាន​អណ្ដាតភ្លើង​នៅ​ខាងក្រោម
ក្រុម​អ្នកដំណើរ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ” អង់កា​រ៉ា អ៊ែ​ឡាញ ” មានការ​ភ័យ​ខ្លាច ក្រោយ​ពី​មាន​អណ្ដាតភ្លើង​នៅ​ខាងក្រោម​យន្តហោះ ប៉ុន្តែ​អាកាសយានិក​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព។

៧-​ក្រុមហ៊ុន​រុ​ស្ស៊ី​ភ្ជាប់​បណ្ដាញ​អីុន​ធើ​រ​ណេ​ត​ថ្មី​ឲ្យ​កូរ៉េ​ខាងជើង
កូរ៉េ​ខាងជើង​បាន​ភ្ជាប់​បណ្ដាញ​អីុ​ន​ធើ​រ​ណេ​ត​ថ្មី​តាម​រយៈ​ប្រទេស​រុ​ស្ស៊ី​ដើម្បី​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន ។

៨-​ក្រុមហ៊ុន​អាកាសចរណ៍ monarch airlines ក្ស័យធន
ក្រុមហ៊ុន​អាកាសចរណ៍ monarch airlines របស់​អង់គ្លេស​បាន​ក្ស័យធន​ត្រូវ​បិទទ្វារ​ធ្វើ​ឲ្យ​អ្នកដំណើរ​ជាង​១១០.០០០​នាក់​កកស្ទះ​នៅ​បរទេស  ។

៩-​បាញ់​ស្លាប់ ៥៩ នាក់​នៅ​ឡាស់​វ៉េ​ហ្គា​ស
បុរស​ម្នាក់​បាន​បាញ់​ពីលើ​អគារ​ធ្វើ​ឲ្យ​ស្លាប់៥៩ នាក់​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ឡាស់​វ៉េ​ហ្គា​ស សហ​អា​មេ​រិ​ក ។

១០-​អីុតា​លី​បណ្ដេញ​ទូត​កូរ៉េ​ខាងជើង​ចេញ​លើ​ប្រទេស
រដ្ឋាភិបាល​អីុិ​តា​លី​បាន​បណ្ដេញ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ចេញពី​ប្រទេស​ដោយសារ​តែ​រដ្ឋាភិបាល​ក្រុង​ព្យុ​ង​យ៉ាង​សាកល្បង​អាវុធ​អីុដ្រូ​ហ្សែ​ន និង​ជា​ប្រទេស​ទី​៥ បន្ទាប់​ពី​អេ​ស្ប៉ា​ញ ម៉ិក​ស៊ិ​ក ប៉េ​រូ និង​កូ​វ៉ែត៕