ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! អត់អីលេង បែរជានាំគ្នាលេង​ប្លែកៗ​ក្នុង​ពិធី​​មង្គលការ​

6 ឆ្នាំ មុន

កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

«China News»​ របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា វី​ដេ​អូ​ឃ្លី​ប​ពី​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​ដែល​រៀបចំ​ឡើង​នៅ​ក្រុង​ក្វា​ង​ចូ​វ ខេត្ត​ក្វា​ង​ចូ​វ ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​បង្ហាញ​បុរស​ម្នាក់​សុំ​មិន​បង្ហាញ​ឈ្មោះ​ត្រូវ​គេ​ចាប់ចង​ជាប់​បង្គោល​ភ្លើង ​ដោយនៅ​ផ្នែក​ខាងក្រោយ​ចង​ភ្ជាប់​ផាវ និង​ខ្សែ​រំសេវ​ដុត​ផាវ​ចង​ទម្លាក់​ទៅ​លើ​ដី ។

សារព័ត៌មាន​របស់​ចិន​បញ្ជាក់​ថា បុរស​ដែល​ត្រូវ​ចង​ភ្ជាប់​ជាមួយ​ផាវ​នោះ គឺ​កូនកំលោះ​ជា​អ្នក​ចង ។

កាសែត​នៅ​ក្វា​ង​ចូ​វ​ឈ្មោះ​ «​រី​ប៉ាវ​» ​ផ្សាយ​ឱ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​ចាប់ចង​ឈ្មោះ​លោក​សឺ​ន ជា​អ្នក​កំដរ​ក្នុង​ពិធី​រៀប​ការ ​និង​ត្រូវ​មិត្តភក្តិ​បង្ខំ​ឱ្យធ្វើ​ ដើម្បី​ជា​ការ​ស្វាគមន៍ ប៉ុន្តែ​ពីដំបូង​ពេល​គេ​ដុត​ផាវស្មានថា ​ធ្វើ​ឱ្យ​បុរស​នោះ​រង​របួស​ត្រង់​កំប៉េះគូទ ដោយ​ឃើញ​​ចេញ​ឈាម  ប៉ុន្តែ​ក្រោយ​មកទើប​ដឹង​ថា ​បុរស​នោះ​គ្មាន​របួស​ដោយសារ​ផាវ​ទេ ព្រោះ​ផាវ​ដែល​ចង​កំប៉េះគូទ​នោះ គឺ​វត្ថុ​ក្លែងបន្លំ ៕