ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​និធិ​សាលា​ក្រុង​ប៉ោយ​ប៉ែត​​រក​អំណោយ​ជួយ​ដល់​កម្លាំង​ជួរ​មុខ

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ថវិកា​ចំនួន​​១៥​លាន​រៀល​និង​គ្រឿង​ឧបភោ​បរិភោគ​​មួយ​ចំនួន​ធំ​រួម​​មាន​​មី ទឹក​បរិសុទ្ធ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ ព្រម​​ទាំង​ជ្រូក​កា.ប់​រួច​ចំនួន​១០​ក្បាល​ផង​ ត្រូវ​បាន​​​អាជ្ញាធរ​​ក្រុង​​និង​​សង្កាត់​​ប៉ោយ​ប៉ែត​​​​ទទួល​បាន​​ជា​អំណោយ​សប្បុរស​ពី​ប្រជាពល​រដ្ឋ​​តាម​រយៈ​​​មូល​និធិ​ក្រុង​ ដើម្បី​ជួយ​ដល់​​កម្លាំង​ជួរ​មុខ​​ដែល​កំពុង​ឈរ​ជើង​ការពារ​

ខេត្ត​បន្ទាយ​មានជ័យ ៖ ថវិកា​ចំនួន​​១៥​លាន​រៀល​និង​គ្រឿង​ឧបភោ​បរិភោគ​​មួយ​ចំនួន​ធំ​រួម​​មាន​​មី ទឹក​បរិសុទ្ធ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ ព្រម​​ទាំង​ជ្រូក​កាប់​រួច​ចំនួន​១០​ក្បាល​ផង​ ត្រូវ​បាន​​​អាជ្ញាធរ​​ក្រុង​​និង​​សង្កាត់​​ប៉ោយ​ប៉ែត​​​​ទទួល​បាន​​ជា​អំណោយ​សប្បុរស​ពី​ប្រជាពល​រដ្ឋ​​តាម​រយៈ​​​មូល​និធិ​ក្រុង​ ដើម្បី​ជួយ​ដល់​​កម្លាំង​ជួរ​មុខ​​ដែល​កំពុង​ឈរ​ជើង​ការពារ​បូរណភាព​​ទឹក​ដី​នៅឯប្រាសាទ​​តាមាន់​និង​​ប្រាសាទ​តាក្របី​នាខេត្ត​​ឧត្តរ​មានជ័យ​ ហើយ​ត្រូវ​បា​ន​ត្រៀម​​នាំ​ទៅ​ផ្តល់​ជូន​នៅ​ថ្ងៃទី​២៨ មេសានេះ ។

ថវិកា​​និង​គ្រឿង​​ឧបភោគ​បរិភោគ​​ខាង​លើ​ជា​អំណោយ​សប្បុរស​​របស់​ប្រជាពល​រដ្ឋ​​តាម​រយៈ​​មូល​និធិ​សាលាក្រុង​មួយ​ដែល​ផ្តួច​ផ្តើម​ឡើង​​ដោយ​លោក​​ទ្រី ណារិន ​​អភិបាល​​​ក្រុង​​ប៉ោយ​ប៉ែត​ ។ ការ​បង្កើត​មូល​និធិ​នេះ​​​គឺ​រយៈ​​ពេល​២​ថ្ងៃ​​ចាប់​តាំងពី​ថ្ងៃទី​២៥ មេសា ដល់​ល្ងាច​​ថ្ងៃទី​២៦ មេសា​ ដោយ​អាជ្ញាធរ​​ទាំង​ក្រុង​ទាំង​សង្កាត់ ​​បាន​ធ្វើ​ការ​អំពាវ​នាវ​​រក​អំណោយ​រហូត​ទទួល​បាន​ថវិកា​​និងគ្រឿង​ឧបភោគ​បរិភោគ​​​​​​ទាំង​នេះ ។ រយៈពេល​​២​ថ្ងៃ​នៃ​ការ​អំពាវ​នាវ​​រក​អំណោយ​​ជួយ​ដល់​កម្លាំង​​ជួរ​មុខ​​នៅឯប្រាសាទ​​​តាមាន់​​និង​ប្រាសាទ​តាក្របី​​នេះ​ គេឃើញ​​​ប្រជាពលរដ្ឋ​​ទាំង​ស្រីទាំង​ប្រុស​​មិន​ថា​កម្មករ​អូសរទេះ​​នោះទេ ​គឺ​បាន​​យក​​ថវិកា​​ សំភារ​និង​គ្រឿងឧបភោគ​បរិភោគ​​តាម​លទ្ធភាព​​​ទៅ​ចូល​រួម​​ដល់​មូល​និធិ​​​យ៉ាង​ស្រាក់​​ស្រាំ ។

លោក​សាន ស៊ានហូ ចៅសង្កាត់​​ប៉ោយ​ប៉ែត​​មាន​​ប្រសាសន៍​​​ថា ថវិកា​និង​គ្រឿង​​​​ឧបភោគ​បរិភោគ​​ទាំង​នេះ​គឺទទួល​​បានពី​​ប្រជា​ពលរដ្ឋ​​រួម​ទាំង​មន្ត្រី​​​រាជ​ការ​និង​សមត្ថ​កិច្ច​​​គ្រប់​អង្គភាព​​តាម​រយៈ​មូលនិធិ​សាលា​ក្រុង​​ដែល​អំពាវ​នាវ​ដើម្បី​​​ជួយ​ដល់​កម្លាំង​ជួរ​មុខ​​​ដែល​កំពុង​​ប្រយុទ្ធ​ការពារ​បូរណភាព​​​ទឹក​ដី​នៅ​ឯ​ប្រាសាទ​តាមាន់​និង​​ប្រាសាទ​តាក្របី​​ក្នុង​ខេត្តឧត្តរ​មានជ័យ​ ។​

​លោក​ចៅសង្កាត់​​បន្ត​ថា ការ​បង្កើត​មូល​និធិ​រកអំណោយ​នេះ​គឺជា​ការ​ផ្តួច​ផ្តើម​​ឡើង​​របស់​​លោក​ទ្រី ណារិន អភិបាល​​ក្រុង​ ក្រោយ​ពី​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​អ៊ុង អឿន អភិបាល​ខេត្ត​​ ហើយ​ថវិកា​និងគ្រឿង​ឧបភោគ​បរិភោគ​​ទាំង​នេះ ​អាជ្ញាធរ​​ក្រុង​​និង​សង្កាត់​​​នឹង​ដឹកយកទៅ​​ជូន​ដល់​កងកម្លាំង​ជួរ​មុខ​នៅព្រឹក​​​ថ្ងៃទី​២៨ មេសា  ៕