អាជីវករនឹងរងផលប៉ះពាល់អ្វីខ្លះពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ?
ប្រសិនបើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរមិនអាចសម្រេចបាននោះ រាល់ប្រទេសដែលចូលរួមនឹងទទួលរងផលប៉ះពាល់ផងដែរ ។ កាលពីថ្ងៃសុក្រកន្លងមក លោកប្រធានាធិបតីបានប្រកាសថា
ប្រសិនបើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរមិនអាចសម្រេចបាននោះ រាល់ប្រទេសដែលចូលរួមនឹងទទួលរងផលប៉ះពាល់ផងដែរ ។ កាលពីថ្ងៃសុក្រកន្លងមក លោកប្រធានាធិបតីបានប្រកាសថា
ទីក្រុងប៉ារីស ៖ ប្រសិនបើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរប្រទេសអីុរ៉ង់មិនអាចសម្រេចបាននោះ រាល់ប្រទេសដែលចូលរួមនឹងទទួលរងផលប៉ះពាល់ផងដែរ ។
កាលពីថ្ងៃសុក្រកន្លងមក លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា លោកមិនធានាថា ប្រទេសអីុរ៉ង់នឹងធ្វើតាមកិច្ចព្រមព្រៀងទេ ។
កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរនេះ បង្កើតឡើងដើម្បីទប់ស្កាត់មិនឲ្យអីុរ៉ង់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ហើយប្រសិនបើប្រទេសនេះផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរនោះ រាល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិទាំងអស់នឹងត្រូវបានដកចេញ ។
បន្ទាប់ពីកិច្ចព្រមព្រៀងនេះបានអនុម័តក្នុងខែមករា ឆ្នាំ២០១៦មក ប្រទេសអីុរ៉ង់បានបើកទីផ្សារទៅកាន់ប្រទេសអឺរ៉ុប រុស្ស៊ី និងចិនជាដើម ។
វិនិយោគិនជាច្រើនស្ទាក់ស្ទើរ ប៉ុន្តែក្រុមហ៊ុនធំៗមួយចំនួនបានសម្រេចកិច្ចព្រមព្រៀងធំៗក្នុងប្រទេសនេះ ក្នុងនោះមានក្រុមហ៊ុនផលិតយន្តហោះ Airbus បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ១០០គ្រឿងជាមួយអីុរ៉ង់ ។
មុនពេលដាក់ទណ្ឌកម្ម ប្រទេសអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អីុរ៉ង់។ បន្ទាប់ពីការដកទណ្ឌកម្មសេដ្ឋកិច្ច ការនាំចេញពីអាល្លឺម៉ង់ទៅកាន់អីុរ៉ង់ បានកើនឡើង២៦%ក្នុងឆ្នាំ២០១៦ ហើយវាកំពុងតែបន្តកើនឡើងផងដែរ ។ នេះបើយោងតាមសមាគមឧស្សាហកម្មអាល្លឺម៉ង់ ។
សមាគមនេះព្រមានថា ៖« រាល់ក្រុមហ៊ុនបន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយអីុរ៉ង់ឡើងវិញ និងមានភាពសកម្មជាមួយសហរដ្ឋអាមេរិក នឹងរងផលប៉ះពាល់ ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី»។
ក្រៅពីអាល្លឺម៉ង់ មានប្រទេសជាច្រើនដែលបានបន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយអីុរ៉ង់ រួមមាន បារាំង, អីុតាលី, រុស្ស៊ី និងចិន ។ ពាណិជ្ជកម្មទាំងនោះមាន កិច្ចព្រមព្រៀងសាងសង់ផ្លូវរថភ្លើងអគ្គិសនី, ថាមពលបៃតង និងកិច្ចព្រមព្រៀងបង្កើតក្រុមហ៊ុនវិនិយោគរួម ៕
ចែករំលែកព័តមាននេះ