Neymar បញ្ចុះបញ្ចូល PSG ប្រជែង Bacelona យកកីឡាករម្នាក់នេះឱ្យបាន
តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា កីឡាករថ្លៃជាងគេក្នុងប្រវតិ្តសាស្ត្របាល់ទាត់ Neymar Jr
តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា កីឡាករថ្លៃជាងគេក្នុងប្រវតិ្តសាស្ត្របាល់ទាត់ Neymar Jr
តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា កីឡាករថ្លៃជាងគេក្នុងប្រវតិ្តសាស្ត្របាល់ទាត់ Neymar Jr. បានដុតដៃដុតជើងបញ្ចុះបញ្ចូលក្លឹប PSG ដែលជាក្លឹបថ្មីរបស់ខ្លួន ឲ្យប្រជែងជាមួយនឹង Barcelona ក្នុងការដណ្តើមយក Coutinho ពី Liverpool ។
ប្រធានក្លឹប PSG បានទៅទាក់ទងជាមួយនឹងភ្នាក់ងារផ្ទាល់របស់ Coutinho ស្តីពីការទិញយកមកចូលក្នុងក្លឹបរបស់ខ្លួន ។ គេហ៊ានឲ្យថ្លៃដល់ទៅ ១៤៧លានដុល្លារសហរដ្ឋអាមេរិក។ ជាមួយនឹងតម្លៃនេះ អាចធ្វើឲ្យ UEFA ពិន័យ PSG បានដោយសារតែក្លឹបនេះត្រូវចំណាយប្រាក់ខ្ទង់រយលានទៅលើ Kylian Mbappe រួចមកហើយ ។
មូលហេតុដែល PSG ចង់បាន Coutinho ចូលក្លឹប គឺមកពីការបញ្ចុះបញ្ចូលរបស់ Neymar ។ ចំពោះក្លឹបចាស់របស់ Neymar ក៏ចង់បាន Coutinho ដែរ តែមើលទៅហាក់បីដូចជាអាចបានមក PSG ច្រើនជាង ៕
ចែករំលែកព័តមាននេះ