ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ចេញ​មកពីណា បោះ​ពួយ​យក​ៗ​តែ​ម្តង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ស្រវឹង​បាន​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក រថយន្ត​

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ស្រវឹង​បាន​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​ទុក​ស្ងៀម បណ្តាល​ឲ្យ​រង​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ ទល់មុខ​នឹង​ស្ថានទូត​អូស្ត្រាលី ផ្លូវ​រដ្ឋសភា​កែង​នឹង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បើ​តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ទាំង​ពីរ​មិន​ត្រូវ​បាន​ឲ្យ​ស្គាល់ឈ្មោះ​ឡើយ ហើយ​មុន​ពេល​កើតហេតុ​បុរស​បួន​នាក់​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​បើករថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​២T-៨៨០៨ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​រដ្ឋសភា ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ខណៈនោះ​ក៏​បួង​ចង្កូត​បត់​ស្តាំ​ត្រលប់​ក្រោយ​វិញ​ក្នុង​ល្បឿន​លឿន​ពេក ព្រមទាំង​អ្នក​បើក​ស្រវឹង​ផង​នោះ​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​ទុក​នៅ​ម្ខាង​ផ្លូវ បណ្តាល​ឲ្យ​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ព្រមទាំង​ផ្ទុះ​ពោង​តែ​ម្តង ប៉ុន្តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់ ។  ភ្លាម​ៗ​នោះ​អ្នក​រួម​ដំណើរ​ជាមួយ​បាន​ចុះ​ពីលើ​រថយន្ត​រួច​ឡើង​ជិះ​រថយន្ត​មួយ​ផ្សេង​ទៀត​គេចខ្លួន​បាត់​ស្រមោល ។  

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មក​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ  ៕