ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​បើករថយន្ត​ចូល​ចាក់​សាំង​អត់​ស៊ី​ញ៉ូ​ម៉ូតូ​បុក​ពេញទំហឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​តារា​សម្តែង បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ​បម្រុង​ចូល​ចាក់​សាំង អត់​ស៊ី​ញ៉ូ ត្រូវ​ម៉ូតូ​ជិះ​លឿន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បាក់ជើង​ស្តាំ​ម្ខាង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​តារា​សម្តែង បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ​បម្រុង​ចូល​ចាក់​សាំង អត់​ស៊ី​ញ៉ូ ត្រូវ​ម៉ូតូ​ជិះ​លឿន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បាក់ជើង​ស្តាំ​ម្ខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​២០២ មុខ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្តែង បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX450h ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-១៦១៩ ដឹក​នារី​ស្រស់​សោភា​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​តារា​សម្តែង​ជាមួយ​គ្នា ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ផ្លូវ​២០២ មុខ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បាន​បត់​ឆ្វេង​ដៃ​បម្រុង​ចូល​មក​ចាក់​សាំង ប៉ុន្តែ​បត់​រថយន្ត​អត់​ស៊ី​ញ៉ូ ខណៈ​ពេល​បត់​បាន​ពាក់​កណ្តាលផ្លូវ ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ប៉ិច ពណ៌​ខ្មៅ ជិះ​ដោយ​បុរស​ម្នាក់​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ខាងស្តាំ​ទ្វារ​ចំពាក់​កណ្ដាល​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បាក់ជើង​ម្ខាង​ស្តាំ ភ្លាម​ៗ​នោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​ភ្លាម​ៗ​ដែរ ។ ចំណែកឯ​តៃកុង និង​រថយន្ត ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច ។ ដោយឡែក​នារី​ដែល​រួម​ដំណើរ​ជាមួយ​បាន​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​ចេញ​ទៅ​បាត់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នាំ​ខ្លួន​អ្នក​បើករថយន្ត​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​៣ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​យក​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង​ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ៕