ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​ណា​ហ្នឹង ទើប​វ៉ា​គុប​ជ្រុង​ផុត​ផ្លោង​មក​បុក​គុប​ជ្រុង​វិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ បើក​លឿន​ហើយ​ជែង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​គុប​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ខ្ទាត​ទៅ​បុក​ម៉ូតូ​គុប​ដែល​ខ្លួនឯង​ជែង​បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​ម្នាក់ និង​រង​របួសស្រាល​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ខាងត្បូង​ប្រមាណ​ជា​២០០​ម៉ែត្រ​ពី​ឃ្លាំង​សាំង​ស៊ូ​គី​មិច ស្ថិត​នៅ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​បង្ក​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពង់ធំ ១F-៣៦៦៥ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ស្ថាន​ភាព​​ស្រវឹងស្រា​បើក​ល្បឿន​លឿន​ហើយ​ជែង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប ព​ណ៍​ស្ករ អត់​មាន​ស្លាក​លេខ​បើកបរ​ស្រប​ទិស​ដៅ​គ្នា​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-៤៩៩៣ ចត​ទុក​ចោល​នៅ​ចិញ្ចើម​ផ្លូវ​មុខ​​ផ្ទះ​ចំ​ពេញទំហឹង​បណ្តាល​ឱ្យ​បែក​ស្តុ​ប​ក្រោយ និង​ហើប​គូទ​ក្រោយ​ជំ​ហៀ​ង​ខាងឆ្វេង រីឯ​ម៉ូតូ​បង្ក​វិញ​ខ្ទាត​ទៅ​បុក​ម៉ូតូ​គុប​ដែល​ខ្លួនឯង​ជែង​បណ្តាល​ឱ្យ​ដួល​ទាំង​សងខាង​រង​របួសធ្ងន់​ម្នាក់​អ្នក​អង្គុយ​ពីក្រោយ​ម៉ូតូ​ហុងដា​ឌ្រី​ម ចំណែក​អ្នក​ឌុ​ប និង​ម្ចាស់​ម៉ូតូ​គុប​វិញ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដែល​សន្លប់​បានដឹង​ខ្លួន​ហើយ​សមត្ថកិច្ច​ឱ្យ​ភាគី​ទាំង​សងខាង​នៅ​ជជែក​ដោះស្រាយ​គ្នា​ដោយ​មិន​ចង់ឱ្យ​វាស់វែង​យក​ទៅ​រក្សា​ទុក​ទេ ៕