ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​អ្នកតា​កោះ​ក្រ​ញ៉ា​ន ជា​កន្លែងពលរដ្ឋ​ខ្មែរ​គោរព​បូជា តែបែរជា…

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រួសារ ពិសេស​ប្រជា​នេសាទ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រួសារ ពិសេស​ប្រជា​នេសាទ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ មានការ​ខកចិត្ត​ជា​ខ្លាំង និង​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​យក​រូបសំណាក ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ទៅ​ដាក់​នៅ​កន្លែង​ខ្ទម​លោកតា​កោះ​ក្រ​ញ៉ា​ន ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​បូជា​មាន​តាំងពី​យូ​យា​ណាស់​មក​ហើយ​។ បញ្ហា​នេះ​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា រូប​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ត្រូវ​បាន​គេ​លួច​យក​ទៅ​ដាក់​តាំងពី​ខែប្រាំង​ឆ្នាំ​២០១៦​មក​ម្លេះ។ ប៉ុន្តែ​ទើបនឹង​មានការ​ភ្ញាក់ផ្អើល​ថ្មី​នេះ ដោយសារ​មាន​អាជីវករ​ខ្មែរ​ម្នាក់ បាន​យក​ជ្រូក​ខ្វៃ​ទៅ​សែនអ្នកតា​ខ្មែរ​នោះ បែ​ជា​ឃើញ​រូបសំណាក ព្រះ​នាម​គង់​ស៊ី​អ៊ី​ម​សម្រាប់​ប្រជា​ពល​ចិន វៀតណាម គោរព​បូជា​ទៅ​វិញ​ ទើប​បែកធ្លាយ​រឿង​នេះ ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ និង​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​សូម​មេត្តា​ជួយ​ចាត់វិធានការ​ជា​បន្ទាន់​។

លោក ហួយ សុ​ផាត ជា​អាជីវករ​នៅ​ផ្សារ​មាត់កំពង់​ឆ្នុកទ្រូ មាន​រៀបរាប់​ថា តាំងពី​ដើម​មក លើ​កោះ​ក្រ​ញ៉ា​ន​នេះ មាន​ខ្ទម​អ្នកតា​មួយ​ដែល​ធ្វើ​អំពី​ឈើ​មាន​ទំហំ​ធំ និង​បាន​ជួសជុល​កែ​លម្អ​ស្ទើរ​រាល់​ឆ្នាំ​។ ប្រជាពលរដ្ឋ​អ្នកនេសាទ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​តែងតែ​គោរព​បូជា និង​បែ​បន់​សុំ​សេចក្តីសុខ​គ្រប់​ៗ​គ្នា​។ ព្រោះ​កន្លង​មាន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​បែរបន់​សក្តិ​សិទ្ធ​ណាស់ ដូច​ជា​ពេល​ខ្លះ​វង្វេងផ្លូវ  ពេល​ខ្លះ​ជួប​ខ្យល់​រលក​ធំ​ៗ ពួក​គាត់​ធ្វើ​ដំណើរ​តាម​ទូក​កាណូត ពេល​ជួប​បញ្ហា​នេះ​កើតឡើង​តែង​បន់ស្រន់ លោកតា​កោះ​ក្រ​ញ៉ា​ន ឃើញ​ថា បាន​សក្ដិ​សិទ្ធ បាត់​ខ្យល់ បាត់​រលក និង​អាច​រក​ផ្លូវ​ឃើញ​វិញ​។ ចំណែក​កោះ​នេះ​ផង​ដែរ ក៏​ជាទី​សំចត​ទូក​កាណូត​អ្នកនេសាទ​រាប់​សិប​គ្រឿងក្នុង​ខែប្រាំង ព្រោះ​មាន​ដីគោក​លើ​កោះធំ​ទូលាយ តែ​សម្រាប់​ខែវស្សា​វិញ​គឺ​លិច​អស់ហើយ​។

លោក​បាន​បញ្ជាក់​ថា ថ្មី​ៗ​នៅ​ពេល​លោក​ទៅ​បែ​បន់​ស្រាប់តែ​ជួប​រូបសំណាក​ព្រះ​នាម​គង់​ស៊ី​អ៊ី​ម​ទៅ​វិញ​។ ក្នុង​នាម​លោក​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប បាត់​អស់ជំនឿ​នៅ​ទីនោះ និង​ព្រួយ​បានរ​ម្ភ​ថា តទៅ​អនាគត បើ​គ្មាន​វិធានការ​ទុបស្កាត់​ឲ្យ​ទាន់​ពេល​ទេ​នោះ ប្រពៃណី និង​វប្បធម៌​នៅ​ទីនោះ​នឹង​ត្រូវ​បាត់បង់​ជា​ពុំខាន​។ ដោយហេតុ​នេះ លោក​សូម​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​ជួយ​ចាត់វិធានការ​ជា​បន្ទាន់ សម្រាប់​កូន​ខ្មែរ ពិសេស​អ្នកនេសាទ​នៅ​តំបន់​នោះ​គោរព​បូជា​តាម​ជំនឿ​។ ជុំវិញ​ករណី​នេះ​ដែរ បើ​តាម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​កាលពី​អំឡុង​ខែប្រាំង​ឆ្នាំ​២០១៦ ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ហើយ មាន​ប្រជាពលរដ្ឋ​១​ក្រុម បាន​សុំ​អាជ្ញាធរ​ស្រុក ជួសជុល​អាស្រម​លោកតា​កោះ​ក្រ​ញ៉ា​ន  ប៉ុន្តែ​ក្រោយ​ពេល​សុំ​ជួសជុល​គឺ​បាន​ធ្វើ​អាស្រម​ថ្មី លើ​ទីតាំង​ចាស់​ដដែល ហើយ​ក៏​បាន​យក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ខាង​សាសនា​ចិន វៀតណាម គោរព​បូជា​មក​ដាក់​ទៅ​វិញ មិនមែន​ជា​រូបសំណាក អ្នកតា​ខ្មែរ​នោះ​ទេ ហើយ​រឿង​នោះ​មិនសូវ​មាន​អ្នក​ណា​បានដឹង ទើប​មក​បែកធ្លាយ​ថ្មី​ៗ​នេះ​ទេ​។ ផ្ទុយ​ការ​លើក​ឡើង​ខាងលើ​នេះ  លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរណ៍ បាន​បដិសេធ​ថា លោក​មិន​បានដឹង​រឿង​ហ្នឹង​ទេ គ្មាន​អ្នក​ណា​មក​សុំ​ច្បាប់​គាត់​ជួសជុល ក៏​មក​សុំ​ច្បាប់​សាងសង់​អាស្រម​ថ្មី​ក៏​គ្មាន​ដែរ​តែ​លោក​នឹង​ឲ្យ​គេ​ស្រាវជ្រាវ​ក្នុង​រឿង​នេះ ឲ្យ​បាន​ច្បាស់លាស់​សិន ព្រោះ​អាជ្ញាធរ​ខេត្ត​ក៏​ដឹង​រឿង​នេះ​ដែរ​។

ដោយឡែក លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​វិញ បាន​បញ្ជាក់​ថា លោក​បានដឹង​រឿង​នេះ​កាលពី​២ ស​ប្តា​ហ៍​មុន នៅ​ពេល​ដែល​ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​យក​រឿង​នេះ​មក​រាយការណ៍ លោក​ក៏​បាន​ឲ្យ​ខាង​ស្រុក ស្រាវជ្រាវ​កសាង​ឯកសារ​មក ដើម្បី​មាន​វិធានការ​តាម​ការងារ​រដ្ឋបាល​។ លោក​បាន​បញ្ជាក់​ថា អ្នក​ធ្វើ​នេះ​គឺ​ខុស​ទាំងស្រុង​ព្រោះ ទីនោះ​គឺជា​អ្នកតា ដែល​ខ្មែរ​គោរព​បូជា​មិនមែន​ជា​កន្លែង​ព្រះ​នោះ​ទេ ចំណែក​រូប​ដែល​យក​ទៅ​ដាក់​នោះ​ក៏​មិនមែន​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម​ដែរ តែ​ជា​រូប​យាយ​ម្នាក់​ដែល​ចិន​វៀតណាម​គោរព​បូជា លោក​ក៏​ស្គាល់​មិន​ច្បាស់​ដែរ តែ​ពិត​ណាស់​ថា គឺ​មិនមែន​រូប​ព្រះ​នាម​គង់​ស៊ី​អ៊ី​ម​ឡើយ​។ សូម​បញ្ជាក់​ថា អ្នកតា​កោះ​ក្រ​ញ៉ា​ន មិនមែន​តែ​អ្នក​ក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍​ទេ ដែល​ទៅ​គោរព​បូជា គឺ​មាន​អ្នក​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង និង​អ្នក​ផាត់​សណ្តាយ ខេត្តកំពង់ធំ​៕