ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មក​ពី​បុណ្យកឋិន​ព្រលះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ទាំង​រសៀល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​វេលា​ម៉ោង​ប្រមាណ​ជិត​៤​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ដឹង​អ្នកដំណើរ​មក​ពី​បុណ្យកឋិន​បុក​ជាមួយនឹង​អ្នកបើកបរ​ម៉ូតូ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​ក្រឡាប់​រថយន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល ស្ថិត​នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​មាន​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ព​ណ៍​ស ពាក់​ស្លាក​លេខ កោះកុង ២A-០៧០៦ បើកបរ​ដឹក​អ្នកដំណើរ​ដែល​ទើបនឹង​មក​ពី​បុណ្យកឋិន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក Honda ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ដែល​បើក​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់ ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ដែរ​បាន​បង្ក​ឱ្យ​មាន​អ្នក​រថ​របួសស្រាល​៣-៤​នាក់​ប៉ុណ្ណោះ ៕