ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ឡិច​ស៊ី​ស​បុក​បង្គោលគីឡូម៉ែត្រ​ចេញ​គ្រញូង

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២D-៧៩៦១

ខេត្តកំពង់ចាម ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២D-៧៩៦១ បាន​បោះពួយ​ចេញ​ពម​ក​ពី​ខេត្តកំពង់ធំ ដោយ​បាន​ប្រើប្រាស់​ល្បឿន​លឿន​នៅ​លើ​កំណាត់​ផ្លូ​ជាតិ​លេខ​៦ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង ។ លុះ​ពេល​មក​ដល់​ត្រង់​ចំណុច​ភូមិ​ប៉ា​ខម ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ក៏​បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរ​ណ៏ ដោយ​បាន​បើក​បុក​បង្គោលគីឡូម៉ែត្រ​រង​ការ​ខូចខាត​រថយន្ត​ទៅ​មុខ​លែង​រួច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ ។

តាម​ប្រភព​ពី​លោក​វរ​សេនី​យ៏​ត្រី ប៊ូ សុខ​គេង នគរបាល​សេដ្ឋកិច្ច​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​រថយន្ត​ខាងលើ​បាន​ជួបនឹង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅ​លើ​ផ្លូវជាតិ​នោះ លុះ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​មើលឃើញ​មាន​សុទ្ធតែ​ឈើ​គ្រញូង​ឡើង​ពេញ​រថយន្ត ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​មើល និង​ការពារ​កន្លែង​កើតហេតុ​ដោយ​រង​ចាំ​កម្លាំង​នគរបាល​ចរាចរ​ណ៏​ស្រុក​ចុះ​មក​យក​រថយន្ត ។ លោក​វរ​សេនី​យ៏​ត្រី​បន្ត​ថា រថយន្ត​ដឹក​បទល្មើស​ដែល​ជួបនឹង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ ត្រូវ​បាន​ស្ទូច​លើកដាក់​លើ​រថយន្ត​ធំ​១​គ្រឿង​ដឹក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ។ បន្ទាប់​មក​មាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​មក​ពិនិត្យ​លើក​ឈើ​គ្រញូង​ថ្លឹង ដើម្បី​ឲ្យ​ដឹង​ពី​ចំនួន​ពិតប្រាកដ​នោះ តាម​តម្រុយ​ប្រសិនបើ​រថយន្ត​នេះ​មិន​ជួបនឹង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​គឺ​បើក​ចេញពី​ខេត្តកំពង់ធំ ក្នុង​ទិស​ដៅ​ទៅ​កាន់​រាជធានី​ភ្នំពេញ ។

លោក កែវ ដា​ឌី​ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម​ត្រើយ​ស្តាំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ឈើ​គ្រ​ញូង​ដែល​ដឹក​តាម​មធ្យោបាយ​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង​ខាងលើ ដែល​បាន​ជួបនឹង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់ចរាចរ​ណ៏​នោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​នៅឡើយ ។ ដោយ​កម្លាំង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជើងព្រៃ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឈើ​គ្រញូង​ឲ្យ​នៅឡើយ​ទេ​នារ​សៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ ទោះជា​បែប​ណា​ក្តី​រូប​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​សុំ​យក​ឈើ​ល្មើសច្បាប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នោះ ៕