ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាន់​ដូច​រន្ទះ​…​ដេក​ស្តូក​នៅ​លើ​ផ្លូវ​គួរ​ឱ្យ​រន្ធត់​ណាស់

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់​បន្ទាប់​ពី​បាន​បើក​ម៉ូតូ​វ៉ា​ជែង​ជាមួយ​រថយន្ត​១​គ្រឿង

ខេត្តតាកែវ ៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់​បន្ទាប់​ពី​បាន​បើក​ម៉ូតូ​វ៉ា​ជែង​ជាមួយ​រថយន្ត​១​គ្រឿងទៀត​ទៅ​បុក​ជាមួយនឹង​រថយន្ត​ដឹក​ដី​ដែល​បើក​បញ្ច្រាសទិស​គ្នា​លាន់​ដូច​រន្ទះ​បណ្តាល​ឱ្យ​រង​របួស​ដេក​ស្តូក​នៅ​លើ​ផ្លូវ​គួរ​ឱ្យ​រន្ធត់​បំផុត ។ ហេតុការណ៍​នះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​នឹង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៩-១០០ ស្ថិត​នៅ​ភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ ។

តាម​ប្រភព​ពី​ប៉ូលិស​ចរាចរណ៍​ស្រុក​ទ្រាំង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​រង​របួស​នោះ​មានឈ្មោះ យុ​ត ស៊ុ​យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​រមេញ ស្រុក​កោះអណ្តែត និង​ជា​អ្នក​បើក​ម៉ូតូ រីឯ​អ្នក​រួម​ដំណើរ​មានឈ្មោះ សុខ រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិក​ន្តួ​ត​ធំ​ឃុំ​ត្រឡាច បាន​រង​របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​បាន​ប៉ូលិស​ហៅ​រថយន្ត​សា​ម៉ុ​យមក​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។ 

នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​បាន​បើក​ម៉ូតូ​ម៉ាក​វ៉េវ ព​ណ៍​ខ្មៅ មិន​មាន​ស្លាក​លេខ ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព​បាន​បើក​មក​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​បាន​បើក​ឡើង​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​នៅ​ខាង​មុខ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយនឹង​រថយន្ត​ដឹក​ដី​ដែល​បើក​មក​ពី​ជើង​ទៅ​ត្បូង​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ ៕