ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វះកាត់​ឱ្យ​ដូចភរិយា​លោក​ដូ​ណា​ល់ ត្រាំ ព្រោះ​ហេតុផល​​មួយ​គត់

6 ឆ្នាំ មុន

អា​មេ​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​

«New York Daily News»​របស់​អា​មេ​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​នាង​Claudia Sierra​ជនជាតិ​អា​មេ​រិ​ក​អាយុ​៤២​ឆ្នាំ​នៅ​ក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ បាន​កើត​ជំងឺមហារីក​សុដន់​ និង​អាច​យក​ឈ្នះ​ដោយ​ព្យាបាល​ជា​សះស្បើយ​កាលពី​ឆ្នាំ​មុន ។ នាង​បាន​សម្រេចចិត្ត​វះកាត់​៩​កន្លែង​ធ្វើ​ឱ្យ​មុខមាត់ និង​រូបរាង​ដូច​ស្ត្រី​ទី​១​ របស់​ប្រទេស គឺ​លោកស្រី​ម៉េ​ឡា​នី​យ៉ា ត្រាំ ។

កាលពី​ខែវិច្ឆិកា ឆ្នាំ​មុន​នាង​Claudia Sierra​បាន​ណាត់​ដើរ​កម្សាន្ត​ជាមួយ​បុរស​ម្នាក់​លើក​ដំបូង ។ ក្រោយ​ពេល​ដើរ​កម្សាន្ត​បាន​មួយរ​យៈមក ខាង​បុរស​សួរ​ពី​អាយុ​របស់​នាង ។ ពេល​នោះ​នាង​មាន​អាយុ​៤១​ឆ្នាំ ប៉ុន្តែ​គេ​មិន​ជឿ​ក៏​សុំ​មើល​ប័ណ្ណបើកបរ​ដើម្បី​ពិសោធន៍​ការ​ពិត ព្រោះ​គេ​យល់​ថា​ នាង​ហាក់ដូចជា​ចាស់​មុន​អាយុ ។ ត្រង់​ចំណុច​នេះឯង​ ទើប​ធ្វើ​ឱ្យ​នាង​Sierra​សម្រេចចិត្ត​ផ្លាស់​ប្តូរ អ្វី​ៗ​គ្រប់យ៉ាង​ដែល​ទាក់ទង​លើ​ដងខ្លួន ។

នាង​Sierra​បាន​ទូរស័ព្ទ​ទៅ​រក​វេជ្ជបណ្ឌិត​Franklin Rose​អ្នកជំនាញ​ផ្នែក​វះកាត់​នៅ​ក្រុង​ហ៊ូ​ស្តុ​ន ដោយ​នាង​បញ្ជាក់​ប្រាប់​ថា ចង់​បូម​ខ្លាញ់​លើ​កំប៉េះគូទ ធ្វើ​ត្របកភ្នែក​២​ជាន់ ពង្រីក​សុដន់ លើក​ក្តោងច្រមុះ និង​ចាក់​សារធាតុ ផ្សេង​ៗ​ចូល ។

គ្លីនិក​នោះ​ទារ​ថ្លៃ​ចន្លោះ​ពី​៥០.០០០​ទៅ​៧០.០០០​ដុល្លារ​ជា​តម្លៃ​ថ្លៃ​បំផុត​សម្រាប់​នាង ។ ដំបូង​នាង​បាន​បដិសេធ​ដ​ព្រោះ​គ្មាន​លទ្ធភាព ។

នាង​Sierra​បញ្ជាក់​ថា ការ​ដែល​ត្រូវ​បុរស​បដិសេធ​ញឹកញាប់​ប្រៀប​ដូច​ជា​ជា​បំផ្លាញ​រូប​សម្រស់​របស់​ខ្លួន ។

ក្រោយមក​បាន​ប៉ុន្មាន​ខែ​លោក​វេជ្ជបណ្ឌិត​Rose​ទាក់ទង​នាង​Sierra​ម្តងទៀត​ប្រាប់​ពី​ការ​បញ្ចុះតម្លៃ ។ លុះដល់​ខែមិថុនា ២០១៧​នាង​អាច​ចូល​វះកាត់​ដោយ​ចំណាយពេល​សរុប​ជាង​១០​ម៉ោង ព្រោះ​នាង​បាន​ប្តូរ​ទម្រង់​មុខ​ថ្មី​ឱ្យ​ដូច​លោកស្រី​ម៉េ​ឡា​នី​យ៉ា​(Melania) ។

ក្រោយ​ពេល​វះកាត់​កែ​សម្រស់​បាន​បញ្ចប់​នាង​Sierra​នៅ​មិន​ទាន់​មាន​បុរស​ណា​ចាប់អារម្មណ៍​ទេ ។ នាង​បាន​និយាយ​ថា​«​ខ្ញុំ​មិន​បាន​ឈឺចាប់​ក្នុង​ផ្លូវចិត្ត ឬ​មាន​អារម្មណ៍​មិនល្អ​ទេ ។ ខ្ញុំ​គិត​ថា​ជីវិត​របស់​មនុស្ស​យើង​ខ្លី​ត្រូវ​ប្រតិបត្តិ​អ្វី​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​មាន​សេចក្តីសុខ​» ។

បច្ចុប្បន្ន​នាង​Claudia Sierra​កំពុង​សរសេរ​សៀវភៅ​មួយ​ទាក់ទិន​នឹង​ការ​ទទួល​ការ​ជាន់ឈ្លី​ដោយ​នាង​រៀបរាប់​ថា ទោះបីជា​ការ​កែ​សម្រស់​ធ្វើ​ឱ្យ​ខ្លួន​មាន​សេចក្តីសុខ​ក៏​ដោយ ប៉ុន្តែ​នេះ​មិនមែន​ជា​ចម្លើយ​សម្រាប់​មនុស្ស​គ្រប់​រូប​ទេ ៕