ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​អាយុ​៧២​ឆ្នាំ​​ក្រោក​ហាត់​ប្រាណ​ធ្លាក់​ពី​​ជាន់​ទី១ស្លាប់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​យាយ​ម្នាក់​បាន​​របូត​ដៃ​ធ្លាក់​ពី​ជាន់​ទី​១ ទៅ​​ដី​​យ៉ាង​អាណោច​អាធ័ម​​ ខណៈ​គាត់​ហាត់​ប្រាណ​ ​កាល​ពី ​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ ​ថ្ងៃ​ទី​១៣ មីនា នៅ​ចំណុច​​ផ្ទះ​លេខ​២៣៣E1 ផ្លូវ​លេខ​២១៧ ​ក្រុម​ទី​៥១ ភូមិ​ទី​១៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ។

​លោក​យាយ​ដែល​ជួប​គ្រោះ​ថ្នាក់​​អាកុសល​​នេះ​ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​​រៀប​ លាប ​អាយុ​៧២​ឆ្នាំ មាន​លំនៅ​ផ្ទះ​កើត​ហេតុ​​ខាង​លើ ។ ​តាម​ព័ត៌​​មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​​​នោះ​លោក​យាយ​រូប​នេះ​​បាន​ក្រោក​ហាត់​ប្រាណ​នៅ​យ៉​មុខ​ផ្ទះ​ជាន់​ទី​១ ​តាម​​ទំលាប់​​របស់​គាត់​ដែល​​ក្រោក​ហាត់​ប្រាណ​រាល់​ព្រឹក ។ ​នៅ​ពេល​​កំពុង​ហាត់​ប្រាណ​ ស្រាប់​តែ​​ងងឹត​មុខ​​ដួល​​​ហើយ​កាន់​បង្កាន់​​ដៃ​មិន​ជា​ប់ ក៏​របូត​ធ្លាក់​​​ពី​លើ​ផ្ទះ​ជាន់​ទី​១ ទៅ​ដល់​​ដី បណ្តាល​ឱ្យ​បោក​​ក្បាល​​ស្លាប់​នៅ​​នឹង​កន្លែង ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា ​​លោក​យាយ​​​រូប​នេះ​​​មាន​ជំងឺ​​លើស​ឈាម​​ ហើយ​គាត់​​តែង​តែ​ក្រោក​ហាត់​ប្រាណ​ ដើម្បី​សុខ​ភាព​​ និង​​មិន​​នឹក​ស្មាន​ថា ពេល​​កំពុង​ហាត់​ប្រាណ​​ក៏​ងងឹត​មុខ​ធ្លាក់​ស្លាប់​​បែប​នេះ ។ ​សព​​ត្រូវ​​បាន​ក្រុម​គ្រួសារ​តំកល់​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​នៅ​​នឹង​លំនៅ​ឋាន​តែ​ម្តង៕