ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសល​អ្វី​ម្ល៉េះ​ទេ​…​ទៅ​ទិញ​ផ្លែ​ឈើ​ភ្ជាប់ពាក្យ​កូន​បែរជា​ត្រូវ​រថយន្ត​កិន​ស្លា.ប់​យ៉ាង​អាណោច​អា​ធ​ម័

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ២​នាក់​ម្តាយកូន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ទិញ​ផ្លែ​ឈើ​សម្រាប់​ពិធី​ភ្ជាប់ពាក្យ​កូននៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧

ខេត្តព្រៃវែង ៖ ២​នាក់​ម្តាយកូន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ទិញ​ផ្លែ​ឈើ​សម្រាប់​ពិធី​ភ្ជាប់ពាក្យ​កូននៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ​តែ​ជា​អកុសល​ត្រឡប់​មក​វិញ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៌​ស្ត្រី​ជា​ម្តាយ​ត្រូវ​រថយន្ត​កុងតឺ​ន័​រ​កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អ​ណោ​ច​អា​ធ​ម័ ចំណែក​នារី​ជា​កូន​គ្រាន់តែ​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦២-៦៣ ក្បែ​គល់​ស្ពាន​ហ្សឹ​បា​សា ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ជួប សុផល អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល ចំណែកឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ធី គ​ន្ធា អាយុ​២២​ឆ្នាំ ត្រូវជា​កូនស្រី​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ហើយ​មុន​ពេល​កើតហេតុ​នោះ​ទាំង​២​នាក់​ម្តាយកូន​គឺ​ជិះ​ម៉ូតូឌុប​គ្នា​មក​ទិញ​ផ្លែ​ឈើ​នៅ​ផ្សារ​អ្នក​លឿង​ដើម្បី​យក​ទៅ​ទុក​រៀបចំ​កម្មវិធី​ភ្ជាប់ពាក្យ​កូនស្រី​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ ប៉ុន្តែ​ជា​អកុសល​មិន​គួរ​ណា​អ្នក​ទាំង​២​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៌​រហូត​ធ្វើ​ឱ្យ​ស្ត្រី​ជា​ម្តាយ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អា​ធ​ម័​បែប​នេះ​សោះ ។

ចំពោះ​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​ខាងលើ​នេះ​ត្រូវ​បាន​សាក្សី​នៅ​កន្លែង​កើតហេតុ​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១FL-៧១៧៩ ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ជើង​បំរុង​ឆ្លងស្ពាន​ហ្សឹ​បា​សា​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ស្រុក​លើក​ដែក ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​បាន​បែក​កង់​មុខ​ធ្វើ​ឱ្យ​រេ​ចង្កូត​គ្រវាត់​ចុះឡើង​រហូត​ដួល​បោក​ទាំង​ម៉ូតូ និង​អ្នក​ជិះ​ទៅ​លើ​ថ្នល់​គាប់​ជួន​ពេល​នោះ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ៤A-០៤៥៨ បើក​មក​ពីក្រោយ​ក្នុង​ទិស​ស្របគ្នា​បាន​បើក​មក​ដល់​ដែរ​ហើយ​រថយន្ត​ក៏​បាន​កិន​ចំ​ស្ត្រី​រង​គ្រោះជា​ម្តាយ​ត្រង់​ក្បាល​បណ្តាល​ឱ្យ​បែកក្បាល​ខ្ចាយ​ខួរ​ពេញ​ថ្នល់ និង​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​កូនស្រី​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​ឃើញ​ម្តាយ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​មុខស្រស់​ៗ​នោះ ធ្វើ​ឱ្យ​នាង​ជា​កូន​គាំង​រឹងខ្លួន​ប្រាណ​ទាំងមូល​កំរើក​មិនកើត​និយាយ​មិន​រួច​ទើប​សមត្ថកិច្ច​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដើម្បី​ជួយ​សង្គ្រោះ ។ 

ប្រភព​ដដែល​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​ឈប់​ចត​រថយន្ត​ទុក​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​ហើយ​មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​ក៏​បាន​មក​ដល់​ជួយ​អន្តរា​គម​សម្រួល​ចរាចរ​ណ៌ និង​ទាក់ទង​ហៅ​សាច់ញាតិ​ជន​រង​គ្រោះ ព្រមទាំង​រថយន្ត​សា​ម៊ុ​យមក​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​លំនៅ​ឋាន ដើម្បី​ឱ្យ​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាមរ​ក៌ រង​ចាំ​ភាគី​ទាំង​សងខាង​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕