ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ម្នាក់​ស្លា.ប់​និង​២​នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លា.ប់

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់ និង​ពីរ​នាក់​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត និង​រថយន្ត​ក្នុង​ទិស​ដៅ​ស្របគ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៧  នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១២-២១៣ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បាន​បង្ក​ដោយ​រថយន្ត​ជន​រង​គ្រោះ​១​គ្រឿង ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​២S-៣៤៤៧ ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ អ្នកបើកបរ​ឈ្មោះ ដូ​វ៉ា​ន់ ទៀន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ​រោងចក្រ  មាន​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទី​១-​ឈ្មោះ ង៉ូ យឿ​ង​ថៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ និង​ទី​២-​ឈ្មោះ ដូ វ៉ា​ន់​តិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ អ្នក​ទាំង​បី​ស្នាក់​នៅ​រោងចក្រ​ហុ​ក​ជូ ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លុះដល់​ចំណុច​ខាងលើ​ផ្លូវ​កោង​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ពី​ចំហៀង​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៨៦៥៤ មាន​ទិស​ដៅ​បញ្ច្រាស​គ្នា​(​អ្នកបើកបរ​គេចខ្លួន​បាត់​) ។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​បើករថយន្ត​ឈ្មោះ ដូ វ៉ា​ន់​ទៀន ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ រថយន្ត​ទាំង​២​គ្រឿង​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត ៕