ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញឡាន​ញាក់​សាច់បាត់… ចុះមនុស្សវិញ?​

6 ឆ្នាំ មុន

ស្រុក​ព្រៃ​នប់ ៖ ​ជនជាតិ​វៀតណាម​ម្នាក់​​បាន​ស្លា.ប់ និង​ពីរ​នាក់​ទៀត​បាន​រង​របួសធ្ងន់-​ស្រាល

ស្រុក​ព្រៃ​នប់ ៖ ​ជនជាតិ​វៀតណាម​ម្នាក់​​បាន​ស្លាប់ និង​ពីរ​នាក់​ទៀត​បាន​រង​របួសធ្ងន់-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ មួយ​ រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​ក្នុង​ទិស​ដៅ​​ស្របគ្នា ​កើតឡើងកាលពី​​វេលា​ម៉ោង​០១ និង៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៤ ​តុលា ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ២១២-២១៣ ​​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​​សមត្ថ​កិច្ច​បាន​ឱ្យ​​​ដឹង​ថា គ្រោះថ្នាក់​នេះ​​​​គឺបង្ក​ឡើង ​ដោយ​​រ​ថយន្ត​កាមរី​​បា​ឡែ​ន​១​គ្រឿង ពណ៌​​ទឹក​​មាស ពាក់​ស្លាក​លេខ​ភ្នំពេញ​២S-​៣៤៤៧ ក្នុងទិស​ដៅ​​ពី​ខេត្ត​ព្រះ​សីហ​នុ ​ទៅ​ភ្នំពេញ ដែល​អ្នកបើកបរ​ឈ្មោះដូ​វ៉ា​ន់ ទៀន ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិវៀតណាម ជា​កម្មករ​រោងចក្រ​ហុ​ក​ជូ ។ ​​​អ្នក​រួម​ដំណើរ​២​នាក់​ ម្នាក់​​ឈ្មោះ​ង៉ូ យឿ​ង​ថៃ ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជនជាតិវៀតណាម ​និង​ម្នាក់​​ទៀត​ឈ្មោះ​ដូ វ៉ា​ន់​តិ​ន ភេទ​ប្រុស អាយុ២៥​ឆ្នាំ ​ជនជាតិ​វៀតណាម ​។

​ទាំង៣នាក់​ស្នាក់​នៅ​រោងចក្រ​ហុ​ក​ជូ ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។ លុះ​​ជិះ​មក​​ដល់​​​ផ្លូវ​កោង ​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ បុក​ពី​ចំហៀង​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​៣C ៨៦៥៤ (​អ្នកបើកបរ​គេចខ្លួន​បាត់​)​មាន​ទិស​ដៅ​បញ្ច្រាស់​គ្នា​ ។ គ្រោះថ្នាក់​នេះ​ បណ្ដាល​ឲ្យ​ស្លាប់ អ្នក​បើករថយន្ត ឈ្មោះ​ដូ វ៉ា​ន់​ទៀន ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ​