ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បវរកញ្ញា​កម្ពុជា​​​ស្លៀក​ឈុត​ (​ទេវី​ក្រុង​កម្ពុជា​ធិ​បតី)

6 ឆ្នាំ មុន

កាលពី​យប់​ថ្ងៃ​ទី​១២ តុលា ​ព្រឹត្តិការណ៍​បាន​ដំណើរការ​ការ​ប្រកួត​ Miss Grand International 2017

កាលពី​យប់​ថ្ងៃ​ទី​១២ តុលា ​ព្រឹត្តិការណ៍​បាន​ដំណើរការ​ការ​ប្រកួត​ Miss Grand International 2017 យ៉ាង​កក្រើក​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ ។ ការ​ប្រកួត​យប់​នោះ គឺ​ដំណាក់កាល​ប្រកួតប្រជែង​ស្នាដៃ​សម្លៀក​បំពាក់​បែប​ប្រពៃណី​ប្រចាំ​ប្រទេស​នីមួយ​ៗ ​។ វាសនា​បេ​ក្ខ​នារី​បវរកញ្ញា​កម្ពុជា កញ្ញា ខ្លឹម ស្រី​គា ពេល​នេះ​​ស្ថិត​នៅ​លំដាប់ថ្នាក់​លេខ១ សម្រាប់​ការ​បោះ​ឆ្នោត​លើ​គេហទំព័រ The Great Pageant Community ដើម្បី​ស្ទង់​មតិថា ​តើ​នរណា​នឹង​គ្រង​ដំណែង​បវរកញ្ញា Miss Grand International 2017 នេះ​ ។

ខណៈ​ពេល​នេះ បវរកញ្ញា​កម្ពុជា​ដែល​ស្លៀក​ឈុត «​ទេវី​ក្រុង​កម្ពុជា​ធិ​បតី​» មាន​ចំនួន​អ្នកបោះឆ្នោត​ថា​ នឹង​គ្រង​ដំណែង​បវរ​កញ្ញាឯក ដល់​ទៅ​៣៣ ២៧៣ ដង (​ស្មើរ​នឹង ២៦,៧១ភាគរយ​) ពោល​គឺ​ស្ថិត​នៅ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​មី​យ៉ា​ន់​ម៉ា ២៤ ៨៥៩ ស្មើរ​នឹង១៩,៩៦ ភាគរយ ហើយ​ថែម​ទាំង​វ៉ា​ដាច់​វៀតណាម​និង​ឥណ្ឌូ​នេ​ស៊ី ដែល​មាន​ចំនួន បោះ​ឆ្នោត​ស្ទង់​មតិ​ថា​នឹង​បាន​គ្រង​ដំណែង​តែ​ជាង ១ ពាន់​ប៉ុណ្ណោះ គិត​ត្រឹម​ពេល​នេះ​ ។

សូម​ចូលរួម​បោះ​ឆ្នោត​ទាំងអស់​គ្នា ដោយ​ការ Like មួយ​ស្មើនឹង ១​ពិន្ទុ ហើយ Share ១ ស្មើនឹង ៣​ពិន្ទុ ដូច្នេះ​សូម​ចូលរួម​បោះ​ឆ្នោត ដោយ​ការ Like និង Share រូប​កញ្ញា ខ្លឹម ស្រី​គា លើ​ទំព័រ Miss Grand International ទាំងអស់​គ្នា ដើម្បី​ក្លាយជា​ឈុត​ប្រពៃណី​ល្អ​និង​ស្អាត​ដាច់​គេ​ប្រចាំឆ្នាំ​ ។

ផ្អែក​តាម​ការ​បង្ហាញខ្លួន​របស់​ស្រី​ស្អាត​នៅ​ក្នុង​ព្រឹត្តិការណ៍ Miss Grand International 2017 នៅ​វៀតណាម​ក្នុង​វគ្គ​ប្រកួត​សម្លៀក​បំពាក់​បែប​ប្រពៃណី​កាលពី​យប់​ថ្ងៃ​ទី​១២ តុលា គេ​នៅ​មិន​ទាន់​ដឹង​ថា​តំណាង​កម្ពុជា កញ្ញា ខ្លឹម ស្រី​គា មានសំណាង​បាន​គ្រង​ម្កុដ​ក៏​មាន​កិត្តិយស​នេះ​ ឬ​យ៉ាងណា​នោះ​ទេ ខណ​:​ដែល​ពាន​ជា​អ្នក​គ្រង​សម្លៀក​បំពាក់​ប្រពៃណី​បាន​ស្អាត​ជាងគេ​ក៏​មិនសូវ​សង្ឃឹម​ខ្ពស់ ដោយសារ​តែ​បេ​ក្ខ​នារី​ម្ចាស់ផ្ទះ និង​មក​ពី​ប្រទេស​ភាគច្រើន​សុទ្ធតែ​បាន​កែ​ច្នៃ​សម្លៀក​បំពាក់​ប្រចាំ​ជាតិ​សាសន៍​របស់​ខ្លួន​ល្អ​ឥត​ខ្ចោះ​។