ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ពន្លះ​រថយន្ត​ដឹក​សំរាម​ពីក្រោយ ខ្ទេច​មួយ​កំណាត់​មុខ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រថយន្ត​ដឹក​សំរាម ដែល​កំពុង​ឈប់​ប្រមូល​សំរាម​តាម​ផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​យប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រថយន្ត​ដឹក​សំរាម ដែល​កំពុង​ឈប់​ប្រមូល​សំរាម​តាម​ផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៧ នៅ​មុខ​វត្ត​ទួល​វិហារ​ឃួ​ន តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៧៥២១ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ចំណែក​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន ស៊ី​ន​ទ្រី ពណ៌​លឿង ក្បាល​លេខ​១៥៥ កំពុង​ឈប់​ប្រមូល​សំរាម ទិស​ដៅ​ស្របគ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​សំរាម​ខាងលើ​កំពុង​តែ​បើក​ប្រមូល​សំរាម លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ឈប់​ឲ្យ​កម្មករ​នាំ​គ្នា​ប្រមូល​សំរាម​ដាក់​រថយន្ត ហើយដោយ​មាន​បើក​ភ្លើងស្តុប​ពណ៌​ក្រហម​នៅ​ផ្នែក​ខាងក្រោយ និង​ផ្នែក​ខាង​មុខ បន្ទាប់​មក​ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​សំរាម​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខាងលើ​ខូច​ផ្នែក​ខាង​មុខ បែក​ធុង​ទឹក​ហូរ​ប្រេង​ពេញ​ផ្លូវ តែ​សំណាងល្អ​មិន​ប៉ះពាល់​ដល់​កម្មករ​កំពុង​លើក​សំរាម​ឡើយ ចំណែក​រថយន្ត​ដឹក​សំរាម​វិញ មិន​មាន​រង​កា​ខូចខាត​ឡើយ ។

បើ​តាម​សម្ដី​អ្នក​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បាន​និយាយ​ថា រថយន្ត​ដឹក​សំរាម​ខាងលើ​នេះ បាន​ឈប់​ប្រមូល​សំរាម​នៅ​កណ្តាលផ្លូវ ដោយ​មាន​បើកភ្លើង​៣​ជាប់ រហូត​មិនដឹង​ថា​រថយន្ត​បើក​ទៅ​មុខ ឬ​ក៏​ឈប់​ទេ ទើប​រថយន្ត​គាត់​បើក​បុក​ពីក្រោយ​បែប​នេះ ។ ចំណែក​អ្នកតំណាង​ក្រុមហ៊ុន​ដឹក​សំរាម​វិញ​ឲ្យ​ដឹង​ថា រថយន្ត​គាត់​ឈប់​ប្រមូល​មាន​បើកភ្លើង​ត្រឹមត្រូវ បែរជា​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​បុក​ពីក្រោយ​រថយន្ត​របស់​គាត់ សំណាងល្អ​ហើយ​ដែល​មិន​បាន​បុក​បុគ្គលិក​របស់​គាត់​រង​របួស ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ដឹក​សំរាម​បាន​បើក​ចេញ​ទៅ​ប្រមូល​សំរាម​បន្ត​ទៀត បន្ទាប់​មក​មាន​តំណាង​ចេញ​មក​ដោះស្រាយ និយាយ​ថា ឲ្យ​ម្ចាស់​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង ព្រោះ​រថយន្ត​នេះ​បើក​បុក​រថយន្ត​ដឹក​សំរាម​ដោយ​ខ្លួនឯង ។ ចំណែក​ម្ចាស់​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បាន​និយាយ​ថា គាត់​មិន​ចង់​ទាមទារ​សំណង​ទេ ព្រោះ​កន្លង​មក​សូ​ម្បី​តែ​រថយន្ត​ដឹក​សំរាម​បើក​កៀរ​រថយន្ត​របស់​គាត់​ផង សង​សំណង​តែ​២០​ដុល្លារ អ​ញ្ចឹ​ង​គាត់​គ្រាន់តែ​សំណូមពរ​ឲ្យ រថយន្ត​ដឹក​សំរាម​មាន​ដាក់​ភ្លើង​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ៕