ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ថ្ងៃ​លង់ទឹក​ស្លា.ប់​កុមារ​២​នាក់ និង​មនុស្ស​ចាស់​ម្នាក់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​រដូវ​ទឹកជំនន់​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លា.ប់​ដោយសារ​លង់ទឹក​៣​នាក់​ដែរ

ខេត្តបន្ទាយមានជ័យ ៖ នៅ​រដូវ​ទឹកជំនន់​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​ដោយសារ​លង់ទឹក​៣​នាក់​ដែរ មាន​មនុស្ស​ចាស់​ម្នាក់ និង​កុមារ​២​នាក់ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ក្នុង​ខេត្តបន្ទាយមានជ័យ​។ លោក​វរសេនីយ៍ឯក​ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣​នេះ​ថា​៖ នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ុ​ល វណ្ណៈ អាយុ​៥០​ឆ្នាំ នៅ​ភូមិ​បត់​ត្រង់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ជា​ស្ត្រី​មេម៉ាយ កូន​ៗ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់ ហើយ​ជា​មនុស្ស​ផឹកស្រា​ជា​ប្រចាំ​។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​នៅ​ត្រើយម្ខាង រួច​បាន​អុំទូក​កាត់​ស្ទឹង​ត្រលប់​ទៅ​ផ្ទះ​វិញ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ធ្លាក់​ចូល​ទឹកស្ទឹង​ក្បែរ​ច្រាំង អ្នក​ជិតខាង​ឃើញរ​ត់ទៅ​ជួយ​មិន​ទាន់​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​។ ចំណែក​នៅ​ឯ​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ លោក ហ៊ុ​ល សំ​អូន ចៅសង្កាត់​និមិត្ត បាន​ឲ្យ​ដឹង​ថ្ងៃ​ទី​១៣ ខែតុលា​នេះ​ផង​ដែរ​៖ ជំនន់​ទឹកភ្លៀង​ពី​អាង​អូរ​ខៃ​ដ​ន​នោះ បាន​បង្ក​ផល​ប៉ះពាល់ ដូច​ខាងលើ​នៅ​ភូមិ​សុខសាន្ត រស្មី​សេរីភាព កូប​ធំ​។ ចំណែក​នៅ​ភូមិ​កូន​ដំរី ដុ​ង​អារ​ញ្ញា ទឹក​លិច​នៅ​វាលស្រែ តែ​មិន​ទាន់​បង្ក​ប៉ះពាល់​ទេ​។

លោក ហ៊ុ​ល សំ​អូន និយាយ​បន្ត​ថា​៖​ទឹក​មក​ជំនន់​អាង​អូរ​ខៃ​ដ​ន​នោះ​បាន​ពន្លិច​ទីធ្លា​ភូមិឋាន​អ្នកស្រុក ក្នុង​នោះ​មាន​កុមារ​ពីរ​នាក់​បាន​លង់ទឹក​ស្លាប់ នៅ​រសៀល​ថ្ងៃ​ទី​១២ តុលា​២០១៧ នៅ​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ១/-​កុមា​រា​ឈ្មោះ​ដួង ពេជ្រ អាយុ​២​ឆ្មាំ មាន​ឪពុក​ឈ្មោះ វ៉ា ម​ន្ថា និង​ម្ដាយ​ឈ្មោះ យ៉ា​ន គឹ​ម​ស្រូ​ន​។ ចំណែក​ទី​២/-​កុមារី​ឈ្មោះ សេង លី អាយុ​១៧​ខែ មាន​ឪពុក​ឈ្មោះ យ៉ា​ន គឹ​ម​ស្រ៊ា​ន និង​ម្ដាយ​ឈ្មោះ ហួ​ន ផល្លា សព​ទាំង​ពីរ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​។ លោក​បន្ត​ថា ក្មេង​ៗ​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​លេង​នៅ​ក្រោម​ទីធ្លា​ផ្ទះ ហើយ​បាន​លង់​ស្លាប់​ពេល​ម្តាយ​ចេញ​ទៅ​វាល ហើយ​ជីដូន​ចេញ​ទៅ​លក់​បន្លែ​។ បច្ចុប្បន្ន​សព​ទាំង​៣​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ ឪពុក​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន​៕