ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​បាត់​ពី​ស្រុក​ជិត​១​ឆ្នាំ ចូល​ស្រុក​វិញ​សមត្ថកិច្ច​ឃាត់ខ្លួន

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត​បាន​ចូលរួម​សហ​ការណ៍

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បាន​ចុះ​ស្រាវជ្រាវ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​លេខ​៣៥៥/២០១៦ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ចេញ​ដោយ​លោក ឈុ​ន ច័ន្ទ​សីហា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​។

ពី​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាល​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រព្រឹត្ត​នៅ​ភូមិ​ផ្សារ​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ រហូត​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅផ្ទះ​តែ​ម្តង ក្នុងស្រុក​សូទ្រ​និ​ម ខេត្តសៀមរាប រួច​បញ្ជូន​ទៅ​តុលាការ​ភ្លាម​ៗ​ផង​ដែរ​។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ដីកា​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​មុខ​វត្ត ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

តាម​ប្រភព​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បាន​ចុះ​ស្រាវជ្រាវ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ លី នៀវ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​មុខ​វត្ត ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

តាម​ដីកា​លេខ​៣៥៥/២០១៦ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ចេញ​ដោយ​លោក ឈុ​ន ច័ន្ទ សីហា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ពី​បទ​សម្រួល​ឱ្យ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាល​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រព្រឹត្ត​នៅ​ភូមិ​ផ្សារ​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប រួច​នាំ​ខ្លួន​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង​។ ក្រោយ​ពែ​ល​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ប​ញ្ចូ​ន​សំណុំរឿង​ទៅ​សាលាដំបូង​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕