ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ចាស់តណ្ហាយកដុល្លារ ប្រហារក្មេងស្រី

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ពោះម៉ាយ​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ពញាឮ​ចាប់ខ្លួន

 ខេត្តកណ្ដាល ៖ បុរស​ពោះម៉ាយ​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ពញាឮ​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់​ពី​មាន​ពាក្យបណ្ដឹងចោទ​ថា បាន​លួងលោមឱ្យ​លុយ​ក្មេង​ស្រី វ័យ​១៦​ឆ្នាំ ពីរ​នាក់​ដើម្បី​រួម​ភេទ​ជា​ច្រើន​លើកនៅ​ក្នុងផ្ទះ ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ តាំងពី​អំឡុង​ខែមីនា ឆ្នាំ​២០១៧។ លោក ដួង តេ​ង  អធិការ​នគរបាល​ស្រុក​ពញាឮ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន ឈ្មោះ គិត ចាន់​ថុ​ល ហៅ​សោរ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ពីរ​នាក់​ទី​១-​ឈ្មោះ វ​.​ស​.​ន អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស និង​ទី​២-​ឈ្មោះ ផ​.​ស​.​វ​.​រ អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​កត់​កន្ទុយលេខ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា។ លោក​អធិការ​បានឱ្យ​ដឹង​បន្ថែម​ថា កាលពី​អំឡុង ខែ​មី​នា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ វ​.​ស​.​ន បាន​ទៅ​ខ្ចី​លុយ​ពី​ជនសង្ស័យ​ឈ្មោះ គិត ចាន់​ថុ​ល ចំនួន​៤​ម៉ឺន​ទុក​សង​គេ ប៉ុន្តែ​មុន​នឹង​ឱ្យ​លុយ​ខ្ចី​ជនសង្ស័យ​បាន​លួងលោម​ជន​រង​គ្រោះ និង​បបួល​រួម​ភេទជាមួយ​ទើប​ឱ្យ​លុយ និង​ហាម​មិន​ឱ្យ​ជន​រង​គ្រោះ​ប្រាប់​នរណាទេ ហើយ​បាន​រួម​ភេទ​បាន​សម្រេច។

លុះដល់​អំឡុង​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៧ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ផ​.​ស​.​វ​.​រ បាន​ទៅ​ខ្ចី​លុយ​ពី​ជនសង្ស័យ​ឈ្មោះ គិត ចាន់​ថុ​ល ចំនួន​៤​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល​ទុក​សង​សង​ថ្លៃ​ត្រូវ​ឆ្នោត​គេ​ដោយពេល​ទៅ​ខ្ចី​ម្តង​ៗ​ជនសង្ស័យ​បាន​លួងលោម​តម្រូវ​ឱ្យ​ជន​រង​គ្រោះ​រួម​ភេទ​ជាមួយ​ខ្លួន បាន​សម្រេច​ទើប​ឱ្យ​លុយ ដោយ​សកម្មភាព​នេះ​ជនសង្ស័យ​ធ្វើ​ជា​ច្រើន​លើក​ច្រើន​សារ​ដល់​ជន​រង​គ្រោះ និង​បាន​ហាម​ជន​រង​គ្រោះ​មិន​ឱ្យ​ប្រាប់​គេ។ ដោយ​សកម្មភាព​នេះ​ត្រូវ​បាន​អ្នក​ជិតខាង និង​អាណាព្យាបាល​ជន​រង​គ្រោះ​តាមដាន​មានការ​សង្ស័យ​សួរ​ដេញដោល​កូន​ទើប​ដឹង​ពី​ហេតុ​ការ​ខាងលើ។

លុះ​មក​ដល់​វេលា​ម៉ោង​៦​ល្ងាច ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​និយាយ​ប្រាប់​រឿងហេតុ​ខាងលើ​ប្រាប់​ឪពុក​ម្តាយ​របស់​ខ្លួន ពេល​ឮ​ដូច្នេះ​ឪពុក ម្តាយ​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង ដោយ​ប្តឹង​លើ​ជនសង្ស័យ​ចោទប្រកាន់​ថា ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​លួងលោម​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ​ត្រូវ​បាន​នគរបាល​​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕