ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ស្ទូចត្រី​បាត់​ដំណឹង​ឈឹង ពេល​រក​ឃើញ​អណ្ដែត​ទឹក

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ

ខេត្តបាត់ដំបង ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ ក្រោយ​ពី​គេ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​នៅ​ក្នុង​បឹង​ដ​ង្គៀ​ប​ក្តាម កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ តុលា​នេះ ស្ថិត​ក្នុងភូមិ​ទំពូង​ត្បូង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ សេចក្តីរាយការណ៍​បន្ត​ថា សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ អ៊ុយ តិច អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្ត​សៀម​រាម​។

ទោះបីជា​យ៉ាងណា គ្មាន​អ្នកដឹង​ពី​មូលហេតុ ដែល​គាត់​លង់ទឹក​ស្លាប់​នេះ​ទេ គ្រាន់តែ​គ្រួ​សារបាន​ប្រាប់​ថា គាត់​បាន​មក​បឹង​នេះ​ដើម្បី​ស្ទូចត្រី កាលពី​ថ្ងៃ​ទី​១២ តុលា ម្សិលមិញ តែ​អត់​ឃើញ​គាត់​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ​។ ដោយ​បាន​នាំ​គ្នា​តាម​រក​ដែរ ប៉ុន្តែ​រក​មិនឃើញ លុះ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នេះ ស្រាប់តែ​សាកសព​បាន​អណ្តែត​ឡើង​តែ​ម្តង​៕