ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា អុល នៅ​តែ​សកម្ម​ដដែល និង​ល្បី​សុះសាយ

6 ឆ្នាំ មុន

ខេត្តក្រចេះ​៖ ឧកញ៉ា​ម្នាក់​ដែល​កំពុង​តែ​ល្បីល្បាញ​បញ្ជូន​កម្មករ​ជា​ច្រើន​នាក់​ទៅ​ប្រមូល​ទិញ​

ខេត្តក្រចេះ​៖ ឧកញ៉ា​ម្នាក់​ដែល​កំពុង​តែ​ល្បីល្បាញ​បញ្ជូន​កម្មករ​ជា​ច្រើន​នាក់​ទៅ​ប្រមូល​ទិញ​ឈើ​នៅ​ដែនជម្រកសត្វព្រៃ ខេត្តមណ្ឌលគិរី ។ នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ សឹង សំ​អុល ដែល​មាន​ទីលំនៅ​ខេត្តកំពង់ចាម​។

តាម​សេចក្តីរាយការណ៍​ពី​ក្រុម​រកស៊ី​បទល្មើស​ព្រៃឈើ​តូចតាច​បាន​ឲ្យ​ដឹង​ថា​លោក​ឧកញ៉ា​ខាងលើ​កំពុង​ដាក់​កូនចៅ​ជា​ច្រើន​ឲ្យ​ប្រមូល​ទិញ​ឈើប្រណិត​គ្រប់​ប្រភេទ​នៅ​ចំណុច​អូរ​ខ្វាវ ក្នុង​ទឹកដី ខេត្តមណ្ឌលគិរី រួច​ដឹក​ចេញ​យក​មក​ស្តុក​ទុក​នៅ​ចំណុច​ស្រែ​រនាម និង​ភ្នំ​ព្រិច រួច​ដាក់​តាម​រថយន្ត​ខ្នាត​ធំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ផ្សេង​ៗ​ក្នុង​ទឹកដី​ស្រុក​ស្នួល និង​ក្នុង​ខេត្តកំពង់ចាម ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទោះបី​សព្វ​ថ្ងៃនេះ​លោក​ឧកញ៉ា​សឹង សំ​អុល គាត់​មាន​ជម្ងឺ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ក៏​ដោយ​ក៏​មាន​ប្អូនថ្លៃ​របស់​ឧកញ៉ា​ម្នាក់​ជា​អ្នក​ចាំ​ប្រមូល​ទិញ​ឈើប្រណិត​នៅ​តំបន់​ខាងលើ​ជា​រៀងរាល់ថ្ងៃ មិន​ឲ្យ​រំលង​ដែរ ខ្លាច​ធ្លាក់​ក្នុង​ដៃ​ឈ្មួញ​ដទៃ​ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​សារ​ព​ត៌​មាន​យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា​អុល​បាន​ទេ​៕