ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតកូន​ក្មេង​ណាស់​… ត្រូវ​សារធាតុ​គ្រាប់​គីមី

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​

ខេត្តស្វាយរៀង ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តំបន់​គ្រាប់បែក​គីមី បាន​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ 

ដំណើរ​ចុះ​មក​កាន់​តំបន់​គ្រាប់បែក​គីមី​របស់​ប្រមុខ​ការពារ​ជាតិ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​គ្រាប់បែក​គីមី ជា​ច្រើន​គ្រាប់​ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​ដោយ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី និង​កម្លាំង​មជ្ឈមណ្ឌល​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​រក​ឃើញ​វត្តមាន គ្រាប់បែក​គីមី​បន្សល់​ពី​សម័យ​សង្គ្រាម​រហូត​ដល់​១៥​ទីតាំង​ហើយ​នៅ​ក្នុង​ឃុំ​គគីរ ។

នៅ​ភូមិ​នេះ​អាច​នឹង​មាន​គ្រាប់បែក​ជា​ច្រើន​ទៀត​បន្សល់​នៅ​ក្នុង​ឃុំ​មួយ ដែល​មិន​ទាន់​រក​ឃើញ​នៅឡើយ ។ ចំណែក​ក្រសួងសុខាភិបាល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ក្រុមការងារ​ចុះ​ទៅ​ទីតាំង​ដែល​មាន​គ្រាប់​គីមី ហើយ​ត្រូវ​បាន​រក​ឃើញ​ក្មេង​៣​នាក់ ដែល​កើតមក​ខុស​ប្រក្រតី​ទទួល​ប៉ះពាល់​ពី​ការ​សាយភាយ​គ្រាប់​គីមី​នៅ​ថ្ងៃ​ទី​១៣​នេះ មាន​កុមារ​៣​នាក់​ដែល​អាជ្ញាធរ​រក​ឃើញ​ថា រង​គ្រោះ​ដោយសារ​ធាតុគីមី​ត្រូវ​បាន​អាជ្ញាធរ​ខេត្តស្វាយរៀង​ដឹក​បញ្ជូន​យក​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​តាមដាន​សភាព​ជំងឺ​នៃ​កុមារ​ទាំង​៣​នាក់​នោះ​ដែរ ។

សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់ អញ្ជើញ​ទៅ​ពិនិត្យ​គ្រាប់បែក​គីមី​គ្រប់​ទីតាំង​ដែល​ក្រុមការងារ​គណៈកម្មការ រក​ឃើញ​១៧​គ្រាប់ និង​វិច​ខ្ចប់​រួច​មួយ​គ្រាប់ នៅ​សាលា​បឋម​សិក្សា​គគីរ ហើយ​បន្ត​ទៅ​សួរសុខទុក្ខ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយ​គ្រាប់បែក​គីមី​ចំនួន​០៣​គ្រួសារ​នៅ​ឃុំ​គគីរ​ផង​ដែរ​៕