ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រឆាំង​គ្រឿងញៀ.ន​ខេត្តសៀមរាប ឃាត់ខ្លួន​អ្នក​ជួញដូរ​ថ្នាំ​ញៀន​៨​នាក់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​១២ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត បាន​រួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹក​វិល ចុះ​បង្ក្រាប​ករណី​រក្សា​ទុក

ខេត្តសៀមរាប ៖ នា​ថ្ងៃ​១២ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​រួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹក​វិល ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​លំនៅ​ដ្ឋា​ន​មួយ ស្ថិត​នៅ​ក្នុងភូមិ​ប្រី​យ៍​ចាស់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៨​នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

លោក​វរសេនីយ៍ឯក ណា​ម ណ​ម នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ចំនួន​០៨​នាក់​នោះ​មាន ៖ ទី​១.​ឈ្មោះ ឈួ​ន វណ្ណៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទី​២.​ឈ្មោះ យ័ន្ត ស៊ី​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទី​៣.​ឈ្មោះ សាន គឹ​ម​លាង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទី​៤.​ឈ្មោះ វ៉ា​ន់ ណុ​ង ភេទ​ស្រី អាយុ​២១​ឆ្នាំ ទី​៥.​ឈ្មោះ ម៉ុ​ត បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​៦.​ឈ្មោះ វ៉ា​ន់ និមល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​៧.​ឈ្មោះ វ៉ា​ន់ វ៉ូ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី​៨.​ឈ្មោះ តាន់ វៀច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ បន្ទាប់​ពី​កម្លាំង​ជំនាញ​ឃាត់ខ្លួន ក្នុង​នោះ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ចំនួន​១២​កញ្ចប់ ស្មើនឹង​ទម្ងន់ ១៧.៣០​ក្រាម ទាំង​សម្បក​, ថ្នាំ​គ្រាប់​យ៉ា​ម៉ា ចំនួន​១២​គ្រាប់ និង​ម្សៅ​គ្រាប់​យ៉ា​ម៉ា ចំនួន​៤​កញ្ចប់ ស្មើនឹង​ទម្ងន់ ៣​ក្រាម ទាំង​សម្បក សរុប​ស្មើនឹង​ទម្ងន់ ២០.៣០​ក្រាម ទាំង​សម្បក​, ទូរស័ព្ទ​ដៃ​ចំនួន​១០​គ្រឿង​, ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២​គ្រឿង ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​នីតិវិធី ៕