ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​​អ្នក​ស្លា.ប់​ឡើង​ដល់​54​នាក់ ខណៈ​ភ្លើង​ឆេះ​ព្រៃ​ស្លា.ប់​31​នាក់

6 ឆ្នាំ មុន

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិរាយការណ៍​នា​ថ្ងៃ​ទី​១៣ តុលា ថា

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​វៀតណាម ៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​វៀតណាម​រាយការណ៍​នា​ថ្ងៃ​ទី​១៣ តុលា ថា ទឹកជំនន់​ដែល​រាតត្បាត​ប្រទេស​វៀតណាម​តាម​តុល្យការ​ថ្មី អ្នក​ស្លាប់​ឡើង​ដល់​៥៤​នាក់ ហើយ​មនុស្ស​៣៩​នាក់​បាត់​ខ្លួន​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្តាល​ប្រទេស ។

អាជ្ញាធរ​និយាយ​ថា ផ្ទះ​៣១៧​ខ្នង​រង​ការ​បំផ្លាញ​ដោយ​ទឹកជំនន់ និង​ការ​បាក់​ដី ហើយ​ផ្ទះ​ដល់​៣៤.០០០​ខ្នង ត្រូវ​ទឹក​លិច ឬ​រង​ការ​ខូចខាត ។ សរុប​ផ្ទៃដី​ដាំ​ដុះ​២២.០០០​ហិ​កតា ត្រូវ​ទឹក​លិច ហើយ​សត្វពាហនៈ​១៨០.០០០​ក្បាល​ត្រូវ​ងាប់ ឬ​ត្រូវ​ទឹក​នាំ​យក​ទៅ​បាត់ ។

ចំណែក​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ាស​ហ​រដ្ឋ​អា​េ​ម​រិ​ក​វិញ ភ្លើង​ឆេះ​ព្រៃ​នៅ​តែ​ខ្លាំង​នៅ​តំបន់​ដាំ​ទំពាំងបាយជូរ​នា​ភាគ​ខាងជើង​រដ្ឋ​នេះ ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​៣១​នាក់ ហើយ​មនុស្ស​ជិត​៥០០​នាក់​បាត់​ខ្លួន ។ ខ្យល់​បោកបក់​ខ្លាំង​ជា​ថ្មី​គួប​នឹង​គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ ។ ផ្ទៃដី​មាន​ព្រៃឈើ​ប្រមាណ​៧៧.០០០​ហិ​កតា រង​ការ​បំផ្លាញ​ដោយ​អណ្តាតភ្លើង​ចាប់តាំងពី​ថ្ងៃ​ទី​៨ តុលា មក ។ ផ្ទះ និង​សំណង់​ផ្សេង​ៗ​ប្រមាណ​ជា​៣.៥០០​ក្លាយទៅជា​ផេះ​ដោយ​អណ្តាតភ្លើង ។

លោក ROB GIORDANO ប្រមុខ​ប៉ូលិស​តំបន់ SONOMA ចម្ងាយ​១០០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​គូសបញ្ជាក់​ថា មនុស្ស​ជាង​៤០០​នាក់​បាត់​ខ្លួន ។ គេ​ពុំ​ដឹង​ថា មក​ដល់​ពេល​នេះ ពួក​គេ​ត្រូវ​រង​គ្រោះ​ដោយ​អណ្តាតភ្លើង ឬ​ក៏​ពុំ​បាន​ទាក់ទង​ជាមួយ​អាជ្ញា​ក្រោយ​រត់​ចេញពីផ្ទះ​ឡើយ ៕