ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជាង​ទូរស័ព្ទ​បែប​មិនសូវ​រក​លុយ​បាន​បែរជា​បែកគំនិត​ទៅ​ប្រព្រឹត្ត​បែប​ហ្នឹង

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ចុះ​បង្ក្រាប

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​១០​យប់ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្រុម​១៧ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តម​សេនី​យ៏​ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ជុំវិញ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បានឱ្យ​ដឹង​ថា នៅ​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្រុម​១៧ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ លោក​អនុ​សេនី​យ៌​ឯក តាក រៀម អធិការរង​នគរបាល​ក្រុងព្រះសីហនុ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ គឹ​ម ហ៊ា​ង ហៅ​ហ៊ា​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ទូរស័ព្ទ ។

លោក​ឧត្តម​សេនី​យ៏​ទោ​បានឱ្យ​ដឹង​ទៀត​ថា វត្ថុ​តាង​ចាប់​យក និង​ដកហូត​បាន​មាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​៣ កញ្ចប់ និង​ទូរស័ព្ទ​១​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕