ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ស្រវឹង​ហើយ​បាន​ដល់​ថ្នាក់​នេះ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរ​រថយន្ត​បង្ក​ឡើង​ដោយ​ខ្លួនឯង​ត្រង់​ចំណុច​ផ្លូវបំបែក

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរ​រថយន្ត​បង្ក​ឡើង​ដោយ​ខ្លួនឯង​ត្រង់​ចំណុច​ផ្លូវបំបែក ស្ថិត​ក្នុងភូមិ​1 សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​ប្រ​មា​ណ​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៧ ។ 

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មាន​រថយន្ត​បង្ក​ដោយ​ខ្លួន​មួយ​គ្រឿង ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ទិស​ដៅ​ពី​កើតមក​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បាន​ជ្រុល​មក​បុក​ខឿន​ថ្នល់ និង​លូ​ទឹក​ក្បែ​កែង​នោះ​ហើយ​ផ្លោង​រថយន្ត​ទៅ​បុក​កល់​ជាប់​នឹង​បង្គោល​ភ្លើង​ទៅ​មុខ​លែង​រួច​តែ​ម្តង ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​អ្នកបើកបរ​យានយន្ត​ស្ថានភាព​ស្រវឹង​ផង​ដែរ​នោះ ក៏​ចាក​ចេញពី​កន្លែង​កើតហេតុ​ក្នុង​ពេល​នោះ ហើយ​បាន​ទុក​រថយន្ត​នៅ​ហ្នឹង​កន្លែង​កើតហេតុ​រហូត​ដល់​ម៉ោង​១២​ថ្ងែ ទី​១៣ ខែតុលា ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរ​យាម​មើលថែ​ផង​ដែរ ។ 

ប្រភព​សមត្ថកិច្ច​នគរបាល​ចរាចរ​ឲ្យ​ដឹង​ថា ក្នុង​ឧប្បត្តិហេតុ​ខាងលើ​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ឬ​រង​បួល​ឡើយ ។ បច្ចុប្បន្ន​កំពុង​ស្វែងរក​ម្ចាស់​មក​ទទួលខុសត្រូវ​ក្នុង​ករណី​នេះ ៕