វាយប្រហារ​បំផ្ទុះ​រថយន្ត​ស្លាប់​50​នាក់


ប្រទេស​ស៊ី​រី ៖ អឌ្ឍចន្ទ​ក្រហម​ឃើ​ត​រាយការណ៍​ថា ពួក​ជន​អត្តឃាត​ដែល​បើករថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​៣​គ្រឿង ធ្វើ​សកម្មភាព​ក្នុង​នាម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​៥០​នាក់​នៅ​ភាគ​ឦសាន​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១២ តុលា ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​និយាយ​ថា ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​ទាំងនេះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស​ផង​ដែរ ហើយ​កើត​មាននៅ​តំបន់ ABOU FAS ជាប់​ព្រំដែន​គ្នា​រវាង​ខេត្ត DEIR EZZOR និង​ខេត្ត HASSAKE ។ ការ​វាយប្រហារ​ទាំងនេះ​គឺ​សំដៅលើ​មនុស្ស​ម្នា​ដែល​រត់​ភៀសខ្លួន​ចេញពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង DEIR EZZOR ព្រមទាំង​លើ​បណ្តា​សមាជិក​របស់ ASSAYISH ជា​កងកម្លាំង​ប៉ូលិស​ឃើ​ត​ស៊ី​រី ។ មុន​នេះ​លោក​រ៉ា​មី អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន់ នាយក​របស់ OSDH រៀបរាប់​ពី​មនុស្ស​ស្លាប់​ប្រមាណ​ជា​១៨​នាក់ ក្នុង​ចំណោម​ជនភៀសខ្លួន និង​សមាជិក​កងកម្លាំង​ប៉ូលិស​ឃើ​ត ៕

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ